ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់និងដកហូតវត្ថុតាងថ្នាំញៀន៤កញ្ចប់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ សមត្ថកិច្ចចុះធ្វើត្រួតពិនិត្យអាវុធជាតិផ្ទុះវេលាម៉ោង១៩និង០០នាទី នៅថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ដោយសហការគ្នា រវាងជំនាញខេត្ត សហការជាមួយជំនាញ ស្រុកជើងព្រៃ​ និងព្រៃឈរ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ទុកដាក់គ្រឿងញៀនក្នុងម៉ូតូ សំរាប់លក់ចែកចាយនៅចំណុចភូមិឈើទាល ឃុំផ្តៅជុំ ​ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម ។

ជនសង្ស័យម្នាក់ ឈ្មោះ យ៉េង សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ​ ជាតិខ្មែរ នៅភូមិត្រស់ ឃុំបល័ង្ល ស្រុកបារាយណ៍ ខេត្តកំពង់ធំ​ និងដកហូតវត្ថុតាង ម្សៅក្រាមពណ៌ស សង្ស័យថ្នាំញៀន០៤កញ្ចប់ធំ ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូ១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្ដ ដើម្បីចាត់វិធានការតាមច្បាប់ ៕ ប៊ុន​រិទ្ធី


ចែករំលែក៖