ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តប៉ះ​នឹង​ម៉ូតូ​រងរបួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបានប្រាប់ថា កាលពីវេលា ម៉ោង ១០យប់ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិតនៅ​ក្នុង​ភូមិ​បិតត្រាង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាង​ រថយន្ត​​ 01គ្រឿង​ម៉ាក​ ​Hyundai​ ពណ៌​ ក្រហម ពាក់ស្លាក លេខ​ភ្នំពេញ 3C-5657 ​ (ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ T.R ) អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មាន​ទិសដៅ​ពី​ ខេត្ត​ព្រះសីហនុ​​​ ឆ្ពោះទៅ​ ភ្នំពេញ​​​ លុះដល់ចំណុច​ខាងលើ​ក៏​ប៉ះ​នឹង​ម៉ូតូ​ 01គ្រឿង​ម៉ាក​ HONDA​ Click ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ​ ព្រះសីហនុ 1C-7718 បើកបរ​ដោយ​ឈ្មោះ​ ស្រឿ គឹម ស្រិច ភេទ​ ប្រុស​ អាយុ​ 40ឆ្នាំ​ ទីលំនៅខេត្តត្បូងឃ្មុំ ដែល​មាន​ទិសដៅ​ស្របគ្នា​ បន្ទាប់មកត្រូវរថយន្ត 01គ្រឿងពាក់ស្លាក លេខ​ភ្នំពេញ 3C-6345​ ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ ហុង ឡេងហ៊ួរ មកបុកពីក្រោយ ;អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ) មាន​ទិសដៅ​ស្របគ្នា បណ្ដាល​ឲ្យ​​ឈ្មោះ​ ស្រឿ​ គឹមស្រិច​ អ្នកបើកបរ​ម៉ូតូ​រងរបួស បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​គ្លីនិក​មិត្តភាព​។

រីឯ​វត្ថុ​តាង​ រថយន្ត​ចំនួន​ ០២គ្រឿង​ និង​ ម៉ូតូ​ ០១គ្រឿង​ បានយកមករក្សាទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖