ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់ធ្លាក់ពីលើគោយន្ត ហើយត្រូវគោយន្តកិនពីលើមិនស្លាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ថ្ងៃ៧រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ ឧសភា គ.ស ២០១៨ វេលាម៉ោង ១៥ និង ១០ នាទី ល្ងាច ត្រង់ចំនុច វាលស្រែទួលរកា ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅមានករណីរន្ទះបាញ់១បានបង្កឡើងចំពោះជនរងគ្រោះ ឈ្មោះ ម៉ៅ ម៉ារឌី ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ បណ្តាលឲ្យ របួសត្រង់ដើមទ្រូង និង ដៃទាំងសងខាង ( របួសធ្ងន់ ) ខណៈកំពង់ បើកគោយន្តត្រឡប់មកផ្ទះមេឃកំពុងភ្លៀង ត្រូវរន្ទះបាញ់ធ្លាក់ពីលើគោយន្ត ហើយត្រូវគោយន្តកិនពីលើ ។

ករណីនេះលោកវរសេនីយ៍ទោ ផង់ សុភាព អធិការនគរបាលស្រុកថ្មគោលបានដឹកនាំកំលាំងស្រុក សហការជាមួយកំលាំងប៉ុស្តិ៍ជ្រោយយករថយន្តសង្គ្រោះមកកាន់មន្ទីរពេទ្យបង្អែកស្រុកថ្មគោលដើម្បីសង្រោះ៕ សំ វិច្ឆិកា


ចែករំលែក៖