ព័ត៌មានទាន់ហេតុការណ៍៖

បាត់ម៉ូតូ​រកឃើញវិញនៅជាប់ចិញ្ចើមផ្លូវក្នុងចំការដំឡូង

ចែករំលែក៖

ខេត្តប៉ៃលិន​៖ កាលពីថ្ងៃទី០​៧​ ខែ​ឧសភា​ ឆ្នាំ២០១៨​ មានករណីចោរលួចម៉ូតូមួយកើតឡើង​ ស្ថិតនៅចំណុចភូមិពេជ្រគិរី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

ម៉ូតូ​ដែល​ជន​សង្ស័យ​លួច​យក​ទៅម៉ាក YAMAHA excicer គ្មានស្លាកលេខ ម្ចាស់ម៉ូតូឈ្មោះ ឆន ភីរម្យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅ ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន។

ម៉ូតូ​ដែល​បាន​បាត់ត្រូវបានម្ចាស់ម៉ូតូ និងប្រជាពលរដ្ឋ រកឃើញវិញ នៅជាប់ចិញ្ចើមផ្លូវក្នុងចំការដំឡូង ស្ថិតក្នុងភូមិកើតហេតុខាងលើ ដែលជនសង្ស័យបានយកទៅទុកចោល ហើយព្យាយាមរត់គេចខ្លួនបាត់ ។

ករណីខាងលើកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ កំពុងតាមដានរកមុខសញ្ញា ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន​ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំប្រគល់ជូនទៅម្ចាស់វិញ ៕ ស សារ៉េត


ចែករំលែក៖