ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សក្នុងរថយន្ត៥នាក់ បានរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ជិះរថយន្តទៅបុកនិងបង្គោលគីឡូម៉ែត្រយ៉ាងពេញទំហឹងលាន់សូដូចរន្ទះបណ្ដាលឲ្យក្រឡាប់ជាច្រើនត្រឡប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកមើលកាលពីវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មសឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ លើផ្លូវជាតិលេខ១ សង្ស័យអ្នកបើកងងុយដេក។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយជ្រំបានឲ្យកាសែតនគរវត្តដឹងថា រថយន្តដែលក្រឡាប់ម៉ាក់HiGLANDER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ.ព2AJ0478 ខូចខាតទាំងស្រុង។
ចំណែកអ្នកបើកបរមានឈ្មោះ អ៊ុយ សំណាង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងត្រាវ ឃុំញ័រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (រងរបួសស្រាល)។
តាមយុវជនខាងលើបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគេនិងមនុស្សរួមដំណើរ៤នាក់ទៀតបានធ្វើដំណើរដោយរថយន្តមួយគ្រឿងម៉ាក់HiGLANDERព៌ណទឹកប្រាក់ពាក់ស្លាកលេខភ.ព2AJ0478លើកំណាត់ផ្លូវជាតិលេខ១ខណះកំពុងបើកស្រាប់តែមានអារម្មណ៍ងងុយដេកហើយក៏ងោគមួយភាំងស្រាប់តែរ៉េចង្កូតទៅបុកបង្គោលគីឡូម៉ែត្រ118យ៉ាងពេញទំហឹងតែម្ដងប៉ុន្តែសំណាងគាត់និងអ្នករួមដំណើរគ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះមិនមានអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងដឹកអ្នករងរបួសទាំង៥នាក់ទៅព្យាបាលនៅគ្លីនិកឯកជនហ៊រសុវណ្ណា(កន្ទុយវៃ)ភ្លាមៗព្រមទាំងអូសរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន