ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឪពុកចុងឲ្យកូនលេបថ្នាំគ្រាប់លើសកម្រិតបណ្ដាលឲ្យត្រជាក់ខ្លួនស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ កាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ មានករណីមនុស្សស្លាប់ដោយសារ លេបថ្នាំហួសកម្រិតចំនួន ០១លើក នៅចំណុចខាងក្រោយផ្សារក្រោម ស្ថិតភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សពជនរងគ្រោះមានឈ្មោះ ដារ៉ា រស្មី ភេទ ស្រី អាយុ ០៤ឆ្នាំ មានឪពុកឈ្មោះ ឃួន ដារ៉ា អាយុ ២៩ឆ្នាំ (ជាឪពុកចុង) មុខរបរបុគ្គលិកកាស៊ីណូ និងម្ដាយឈ្មោះ ឈុន ស្រី ចាន់ អាយុ ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ហេតុការណ៍នេះ បណ្តាលមកពីឪពុកឲ្យកូនលេបថ្នាំលើកម្រិត ដែលថ្នាំផ្សំមានពីរគ្រាប់ បីកំណាត និងថ្នាំអំពីស មួយគ្រាប់ទៀត ព្រមទាំងឲ្យលេបប្រេងក្រឡាចូលទៅក្នុងពោះបន្ថែមទៀត ទើបធ្វើឲ្យកូនត្រជាក់ដៃជើង និងរឹងថ្គាម បន្ទាប់មកបានដាច់ខ្យល់ស្លាប់ ។ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ ស សារ៉េត


ចែករំលែក៖