ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់ផឹកស្រាស្រវឹងរអិលជើងចូលក្នុងស្រះលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ករណីបុរសចំណាស់ម្នាក់ផឹកស្រាស្រវឹងបានដើរទៅស្រះទឹករអិលជើងចូលក្នុងស្រះលង់ទឹកស្លាប់ ត្រូវបានក្រុមគ្រួសារ និងភូមិជួយស្រង់ឡើងដាក់ផ្ទះ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកក្បែរផ្ទះស្ថិតនៅភូមិអណ្តូងថ្ម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ សុឹប មឿន ភេទប្រុស កេីតថ្ងៃទី០៩ ខែ០៩ ឆ្នាំ១៩៥១ រស់នៅភូមិឃុំកេីតហេតុខាងលេី មានប្រពន្ធឈ្មោះ អ៊ុយ ថន ភេទស្រី កេីតថ្ងៃទី០៤ ខែ០១ ឆ្នាំ១៩៥៤ រស់នៅភូមិឃុំជាមួយកគ្នា។ មុខពេលកេីតហេតុ ជនរងគ្រោះបានផឹកស្រា រួចហើយទៅងូតទឹក បណ្ដាលឲ្យលង់ទឹក។

បច្ចុប្បន្នសាកសព្វត្រូវបានក្រុមគ្រួសារធ្វេីបុណ្យតាមប្រពៃណី ៕ ស សារ៉េត


ចែករំលែក៖