ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីធ្វើការរោងចក្រមកទាន់ប្តីកំពុងបៀតបៀនកេរ្តិ៍ខ្មាសកូនស្រី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ស្ត្រីមេម៉ាយក្តៅស្រួយម្នាក់ព្រោះតែចង់ផ្សះបេះដូងបានសម្រេចចិត្តយកប្តីក្រោយម្នាក់ទៀតដើម្បីជាបង្គោលក្នុងគ្រួសារតែចុងក្រោយរឹតតែឈឺចិត្តលើសដើមទៅទៀតដោយសារតែប្តីហេងស៊យមិនជូយធ្វើការ ថែមទាំងវាយធ្វើបាបគាត់ឥតល្ហែចុងក្រោយពេលគាត់ត្រឡបពីធ្វើការរោងចក្របានទាន់ប្តីកំពុងបៀតបៀនកេរ្តិ៍ខ្មាសកូនស្រីជាកូនប្តីមុនទើបស្តីបន្ទោសឲ្យប្តី។

ដោយទ្រាំនឹងទង្វើរបស់ប្តីហេងស៊យមិនបានក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្តីកំហូចចាត់ការតាមច្បាប់។

ហេតុការណ៍បៀតបៀននិងប្រើអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទិ្វស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨។ ជនសង្ស័យឈ្មោះ ឆាយ លក្ខិណា អាយុ៣១ឆា្នំ មានទីលំនៅភូមិព្រៃស្រូល ឃំុពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខែត្តកំពង់ស្ពឺ។

បើយតាមស្ត្រីឈ្មោះ អាត អាយុ២៧ឆ្នាំ ត្រូវជាម្តាយកុមារីរងគ្រោះបានឲ្យដឹងថា ជនសង្ស័យដែលជាប្តីហេងស៊យរបស់គាត់បានធេី្វសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស កូនស្រីប្តីមុនមានអាយុ៦ឆ្នាំ។

ស្ត្រីខាងលើបានបន្តថា ពេលគាត់ត្រឡប់មកពីធ្វើការរោងចក្រវិញបានទាន់ប្តីហេងស៊យរូបនេះកំពុងធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស(យកដៃស្ទាបអង្អែល)កូនស្រីរបស់គាត់ជាមួយប្តីមុន។ ពេលឃើញដូច្នេះគាត់ បានស្តីបន្ទោសធ្វើឲ្យជនសង្ស័យខឹងក៏បានប្រើអំពេីហិង្សាវាយទៅមកលើគាត់បណ្តាលឲ្យរងរបួសរហូតទ្រមខ្លួន។ ក្រោយកើតហេតគាត់បានទៅប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យជាប្តីយកទៅចាត់ការតាមច្បាប់។

លោកវរសេនីយ៍ទោ យ៉ាង សុខលី អធិការនគរបាលស្រុកបរសេដ្ឋបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅអធិការដ្ឋាននគបាលស្រុកដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី៕សេនាស័ក្តិ


ចែករំលែក៖