ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសំរាមបុកពីក្រោយម៉ូតូ១គ្រឿងស្លាប់និងរបួស៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ កើតឡើងលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះបង្គោលគីឡូ២០៥និង២០៦ ស្ថិតក្នុងភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់ រវាងរថយន្តដឹកសំរាមទិសដៅចូលទៅក្រុងព្រះសីហនុ(អ្នកបើកបរគេចខ្លួនបាត់) មកដល់ចំណុចកើត រថយន្តបានបុកពីក្រោយម៉ូតូ០១គ្រឿង ម៉ាកហុងដាពណ៌ខ្មៅ បណ្តាលឲ្យភាគីខាងម៉ូតូ÷

ឈ្មោះនេន វិជ្ជា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹងស្រុកព្រៃនប់ ស្លាប់នៅកន្លែង(អ្នកបើកបរ) ។

ឈ្មោះ ម៉ី វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរដូចគ្នាមានទីលំនៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ រងរបួសធ្ងន់ ។

ឈ្មោះម៉ៅ ទឹប ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិងទីលំនៅដូចគ្នា រងរបួសស្រាល ។ បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកព្រៃនប់រង់ចាំការដោះស្រាយតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖