ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ៖ តើរោងចក្រនៅស្វាយរៀងផលិតអ្វីខ្លះ ហើយមួយឆ្នាំៗទទួលបានប្រាក់ចំណូលប៉ុន្មាន?

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹក​ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨យ៉ាងដូច្នេះថា៖

«តើរោងចក្រនៅស្វាយរៀងផលិតអ្វីខ្លះ ហើយមួយឆ្នាំៗទទួលបានប្រាក់ចំណូលប៉ុន្មាន?

បច្ចុប្បន្នខេត្តស្វាយរៀង មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុប១៦៥ និងផ្តល់ការងារជូនប្រជាពលរដ្ឋ ៥៩,១៨៣នាក់។ រោងចក្រទាំងនេះមានសង្វាក់ផលិតកម្មដូចជា កាត់ដេរសម្លៀកបំពាក់, ផលិតស្បែកជើង, ដំឡើងកង់, ផលិតស្រោមដៃ, ផលិតខ្សែគ្រឿងបង្គុំអគ្គិសនី, ផលិតតួកង់, ផលិតស៊ុមរូបថត, ផលិតសម្ភារៈវេចខ្ចប់, ដំឡើងបង្អួច, ផលិតគ្រឿងបន្លាស់កង់, ផលិតស្ទីកគ័រ (sticker) រូបភាព, ខ្សែនាឡិកា ផលិតម៉ែត្រ, ផលិតថ្នាំពណ៌លាបកង់, ផលិតគ្រឿងបន្លាស់នាឡិកាដៃ, ផលិតខ្សែនាឡិកា, ផលិតបារី, ផលិតវាំងននស្លាបព្រិល, ផលិតប៉ុងស្មាអាវ ផលិតអំពូលអគ្គីសនី និង តម្លើងរថយន្តដឹកជញ្ជូនខ្នាតមធម្យ ជាដើម។

នេះជាមោទនភាពមួយដែលកម្ពុជាមានរោងចក្រផលិតនូវសម្ភារៈជាច្រើនមុខសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុង១ឆ្នាំៗគឺមានទឹកប្រាក់ចំនួនជាង ១២០ លានដុល្លារបានចាក់ចូលខេត្តស្វាយរៀងតាមរយៈប្រាក់ខែដែលកូនក្មួយកម្មករទទួលបានពីការងាររោងចក្រ។

អរគុណក្មួយៗកម្មករ កម្មការនីទាំងអស់ដែលបានចូលរួមថែរក្សាសន្តិភាព និងរួមយចំណែកជំរុញវិស័យឧស្សាហកម្មនេះអោយកាន់តែរីកចម្រើនទោមុខ» ៕


ចែករំលែក៖