ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី​វ័យ​៥៧​ឆ្នាំ​ម្នាក់ត្រូវ​ចោរ​ដាក់​ថ្នាំ​សណ្តំ​លួ​ចយក​មាស​គ្រឿង​ទម្ងន់៤​ដំឡឹង​៧ជី និង​លុយ​មួយ​ចំនួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីវ័យ​៥៧ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចោរដាក់​ថ្នាំស​ណ្តុំលួច​យកមាស​គ្រឿងទ​ម្ងន់៤​ដំឡឹង​៧ជី និងលុយ​មួយ​ចំនួន នៅវេលា​ម៉ោង ១១និង​៣០នាទី កាលពី​ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅលំនៅ​ឋានរបស់ជន​រងគ្រោះ ឈ្មោះ អៀម នី អាយុ៥៧ ឆ្នាំ សញ្ជាតិខ្មែរ នៅចំណុច​ខាងជើង​ឈាង​ខាងលិច សាលាបឋម​សិក្សាស្ថានីយ ស្ថិតនៅភូមិចំការ​ចេកខាងត្បូង សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។

មន្ត្រីនគរបាល​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់ផ្ទះ​ព្រៃបាន​ឲ្យដឹងថា ជនសង្ស័យ​ត្រូវបាន​គេស្គាល់​អត្តសញ្ញាណ​មានឈ្មោះ លី ចាន់ធី ភេទស្រី អាយុ ៥១ ឆ្នាំ បានមក​ស្នាក់នៅ​ភូមិរ៉ា សង្កាត់ ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មុខរបរមិន​ពិតប្រាកដ និងមានបក្ខ​ពួកចំនួន ០២ នាក់ ប្រុស ម្នាក់ ស្រី ម្នាក់ បានធ្វើសកម្មភាព​ទៅបបួល ជនរងគ្រោះឈ្មោះ អៀម នី ដើម្បីមក​លេងបៀរ ហើយក៏បាន​ទិញបង្អែម១ ថង់ ផ្ញើឲ្យ​ជនរង​គ្រោះហូប ក្រោយពី​ពេលជនរង​គ្រោះហូបបង្អែម​នោះហើយ ក៏ត្រូវថ្នាំ​សណ្តំដេក​ស្តូកស្តឹងមិនដឹង​ខ្លួនបាត់​ស្មារតី ។

ជនសង្ស័យឈ្មោះ លី ចាន់ធី នឹង បក្សពួកចាប់ផ្តើម ធ្វើសកម្មភាព រុះរើ ក្នុងបន្ទុប់ដេករបស់​ជនរងគ្រោះ យកគ្រឿង​អលង្កា​រមាស​គ្រឿងស​រុបចំនួន៤ ដំឡឹង៧ជី និងលុយមួយចំនួនដែល​ជនរងគ្រោះមិ​នបានចាំ ក្រោយពីធ្វើ​សកម្មភាព​រួចហើយ ជនបង្ករ​បានរត់គេច​ខ្លួនចេញ​ពីមូលដ្ឋានបាត់ ។ ជនរងគ្រោះត្រូវ​បានក្រុម​គ្រួសារបញ្ជូន​ទៅសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ​បង្អែកខេ​ត្តពោធិ៍សាត់ ។

ករណីនេះ សមត្ថកិច្ច​កំពុងស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដើម្បីរក​យុត្តិធម៌ជូន​ជនរងគ្រោះ ៕ ប៉ឹម ពិន


ចែករំលែក៖