ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ប្រជាពលរដ្ឋនៅសង្កាត់ភ្លើងឆេះរទេះ នឹងបានទឹកស្អាតប្រើប្រាស់ហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ មន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌ សង្កាត់ បានចុះពិនិត្យទីតាំង ដែលគ្រោងតបណ្ដាញបំពង់ទឹកស្អាត ជូនប្រជាពល ប្រើប្រាស់ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ចំនួន៨ភូមិ ស្មើនិង ៦៥៦០គ្រួសារ ក្នុងខណ្ឌពោធិ៏ សែនជ័យ រាធានីភ្នំពេញ ។

អាជ្ញាធររាជធានីភ្នំ ពេញ គ្រោងតបណ្ដាញទឹកស្អាតជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានរួចរាល់នៅចុង ឆ្នាំ២០១៨ នេះ ដើម្បីឆ្លើយតបតាមសំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលបានស្នើរសុំតាំងពីឆ្នាំ២០១៣ មកម្លេះ ។ លោក ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈ លោកនិងមន្ដ្រី ជំនាញ រដ្ឋាករទឹកស្វាយ័តក្រុងភ្នំពេញ បានចុះពិនិត្យ ទីតាំងតបណ្ដាញមេ ស្ថិតនៅភូមិភ្លើងឆេះរទេះ កាលពីថ្ងៃព្រហស្បតិ៏ ១១ រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ ។

តាមការបញ្ជាក់ឲ្យដឹងពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៏សែនជ័យ ថា ៖ តាមគម្រោង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនៅ សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យនេះនឹង ត បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋបានប្រើ ប្រាស់នៅចុង ឆ្នាំ២០១៨នេះ ។ ដូច្នេះទេដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានប្រើប្រាស់ទឹកជាបណ្តោះអាសន្នសិន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចថានឹងប្រើប្រាស់រថយន្តដឹកទឹកជូនប្រជាពលរដ្ឋបាន ប្រើប្រាស់ ដោយក្នុងមួយម៉ែត្រគុបតម្លៃ៧០០ រៀលបណ្ដោះអាសន្នសិន ទំម្រាំការងារជំនាញរដ្ឋាករទឹកស្វយ័តក្រុងតបណ្ដាញចូលតាមផ្ទះបងប្អូនរួច ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅចុង ឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ខាងមុននេះ ប្រជា ពលរដ្ឋនៅសង្កាត់ភ្លើងឆេះរទេស នឹងមានទឹកស្អាតប្រើប្រាស់ តាមគម្រោងលក្ខណៈ បច្ចេកទេសនៅចុងឆ្នាំ២០១៨នេះ នឹងមានការ រៀបចំប្រព័ន្ធមេដាក់ទុយោតពីក្បាលរ៉ូម៉ាណេ ប្រព័ន្ធ ចែកចាយ ទឹកស្អាត នឹងចូលទៅតំបន់ភូមិ នីមួយៗ ពិសេសនៅសង្កាត់ភ្លើងឆេះរទេសនេះតែម្ដង ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ មន្ដ្រីនិងអជ្ញាធរ ពាក់ព័ន្ធ ចុះមកពិនិត្យមើលស្ថានភាព ទីតាំង ដែលបងប្អូស្នើរសុំទឹកប្រើប្រាសនេះ គឺក្នុងគោលបំណង អាជ្ញាធរត្រៀមដោះស្រាយជាបន្ទាន់នូវទឹកស្អាតឲ្យបងប្អូនបានប្រើប្រាស់បណ្ដោះអាសន្នសិន ទម្រាំរដ្ឋាករទឹកតបណ្ដាញមេចូលមកតំបន់ ដែលបងប្អូនរស់នៅទីនេះ រួចហើយបំបែក ទុយោរ៉ូម៉ូណេ ដាក់កុងទ័រ ចូលតាមផ្ទះបងប្អូននីមួយៗ បានប្រើប្រាស់ ។ គឺមានតែអាជ្ញាធរមូលដ្ឋាន ដឹកទឹកស្អាតដាក់ធុង តាមឡាន លក់ឲ្យបងប្អូនក្នុងតម្លៃ១គុប៧០០រៀលទេ ទើបទាន់ចិត្ដ ដើម្បីដោះស្រាយនិង ជួយ សម្រួលដល់ ប្រជាពលរដ្ឋ មួយផ្នែក ដែលអត់ទឹក នោះ មាន៨ភូមិ ចឹងអាជ្ញាធរ រាជធានីភ្នំពេញកំពុង តែសិក្សាមើលថា តើត្រូវដឹកទឹកស្អាត ជូនពួកគាត់ ដើម្បីលក់ក្នុង តម្លៃថោក(ដូចតម្លៃរដ្ឋ)ទម្រាំ ភ្ជាប់ទុយោទឹកស្អាតនៅពេលដ៏ខ្លីខាងមុខនេះ ៕ សំរិត


ចែករំលែក៖