ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប ប្រឈមនឹងការខាតបង់ ទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដោយត្រូវលុបចោលកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ជាមួយអ៊ីរ៉ង់ ក្រោយពេលដែល ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ លុបកិច្ចព្រមព្រៀង និង បង្កើនការដាក់ទណ្ឌកម្មអ៊ីរ៉ង់តឹងតែងជាងមុន។
ការសម្រេចដាក់ទណ្ឌកម្មជាថ្មី ដល់អ៊ីរ៉ង់ និងដកខ្លួនចេញពីកិច្ចព្រមព្រៀងបរមាណូ របស់លោកត្រាំ នឹងធ្វើឲ្យ ខាតបង់ជាច្រើន ដល់ក្រុមហ៊ុន ផលិត ប្រេង យន្តហោះ រថយន្តដែលបានព្រមព្រៀង ជាមួយអ៊ីរ៉ង់។ប៉ុន្តែតាមអ្នកឯកទេស លទ្ធផលនៃ ការសម្រេច របស់លោកត្រាំ មិនទាន់បញ្ជាក់ច្បាស់ថា មានក្រុមហ៊ុន ណាខ្លះដែលត្រូវបន្ត ជាមួយអ៊ីរ៉ង់ និងក្រុមហ៊ុនណាខ្លះត្រូវចូលរួមដាក់ទណ្ឌកម្មអ៊ីរ៉ង់។
ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក និង អ៊ែរបឺស របស់អឺរ៉ុប ត្រូវបានគេវាយតម្លៃថា ជាក្រុមហ៊ុនដែលរងការខាតបង់ច្រើនជាងគេ ។ ជាមួយគ្នានេះក្រុមហ៊ុន អ៊ែរបឺស អាចនឹងត្រូវខាត់បងទឹកប្រាក់ ១៩ពាន់លានដុល្លារ អាមេរិក ។ចំណែកក្រុមហ៊ុនប៊ូអិន ក៏នឹងត្រូវខាតបង់ ប្រមាណ២០ពានលានដុល្លារ ដោយសារតែលុបកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់។
ក្រោយកិច្ចព្រមព្រៀង បរមាណូជាមួយអ៊ីរ៉ង់ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន ប្រេង បានសកម្ម វិលត្រឡប់ចូលទៅកាន់ទីផ្សាក្នុងប្រទេសអ៊ីរ៉ង់ ក្នុងនោះមានក្រុមហ៊ុន ប្រេង តូតាល របស់បារាំង ដោយបានព្រមព្រៀង គ្នា ក្នុងរយៈពេល ២០ឆ្នាំមានតម្លៃជាង ៥ពាន់លានដុល្លារ ។ នៅពេលនេះប្រសិនបើអាមេរិក បែរខ្នងដាក់អ៊ីរ៉ង់ នឹងធ្វើឲ្យកិច្ចព្រមព្រៀងទាំង នោះ អាចនឹងត្រូវលុបចោល ។
កាលពីថ្ងៃទី ៩ខែឧសភា សេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិកដូណាលត្រាំ នឹងដាក់ទណ្ឌកម្មជាថ្មីដល់ អ៊ីរ៉ង់ និងដំណើរការឡើងវិញនៅទណ្ឌកម្មចាស របស់អាមេរិកនិងលោកខាងលិចទៅលើអ៊ីរ៉ង់ ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា «យើងនឹង ដាក់គំនៀប យ៉ាងខ្លាំងដល់អ៊ីរ៉ង់ និងសន្យាថាមិនអនុញ្ញាត្តិឲ្យអ៊ីរ៉ង់ មានអាវុធបរមាណូនោះឡើយ»។
ក្នុងពេលជាមួយគ្នានេះ មេដឹកនាំ អង់គ្លេស បារាំង អាល្លឺម៉ង បានបរាជ័យ នៅក្នុងការបញ្ចុះបញ្ចូលប្រធានាធិបតីត្រាំ កុំលុបកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ។ ប្រធានគណកម្មការអឺរ៉ុប លោក Jean Claude Juncker បានបញ្ជាក់ថា សកម្មភាពដកអាមេរិកចេញពីកិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ បានបង្ហាញយ៉ាងច្បាស់ថា អាមេរិកមិនចង់សហការជាមួយ ផ្នែកផ្សេងទៀតនៃពិភពលោក ៕ ម៉ែវ សាធី