ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានពេកហើយលោកព្រះ! ចូលម៉ាស្សាកាប់ប្លន់យកទូរស័ព្ទពីនារីម៉ាស្សាបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ យកមកសួរនាំ បន្ទាប់ពីជននោះបានចូលទៅម៉ាស្សាក្នុងហាងម៉ាស្សាមួយកន្លែងហើយបានប្លន់យកទូរស័ព្ទដៃម៉ាក iPhone 6 ពីនារីម៉ាស្សាវ័យក្មេងម្នាក់ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង តែរត់មិនរួច ។

ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចហាងម៉ាស្សាមួយកន្លែងយីហោ”លី ថីហ្វុង”ក្នុង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សង្ស័យមានឈ្មោះ ចាប ជីវ៉ា ភេទប្រុស អាយុ១៧ឆ្នាំមុខរបរជាកម្មករសណង់ អាស័យដ្ឋានបច្ចុប្បន្នក្នុងការដ្ឋានសំណង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនរងឈ្មោះ សៀន ឆេងហ៊ាន់ ភេទស្រី អាយុ២១ឆ្នាំ មុខរបរជានារីបម្រើការម៉ាស្សាស្នាក់នៅកន្លែងកើតហេតុ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូម៉ាក Suzuki NEX ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1CD.1056 បានមកឲ្យជនរងគ្រោះម៉ាស្សាពេលនោះក៏នាំទៅបន្ទប់ដើម្បីម៉ាស្សា ខណះកំពុងតែម៉ាស្សា ស្រាប់តែជនសង្ស័យយកកូនកាំបិតមកចាក់ទៅលើជនរងគ្រោះ តែសំណាងនាងគេចទាន់ បណ្តាលឲ្យចំសៀតផ្កាខាងឆ្វេង ភ្លាមនោះជនសង្ស័យ ក៏ចាប់គ្រៀក និងអារ ម្រាមដៃបណ្តាលឲ្យរបួសអស់បីម្រាម ភ្លាមនោះម្ចាស់ហាងក៏បានខលប្តឹងសមត្ថកិច្ចឃាត់ភ្លាមៗតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងស្ថិតនៅក្រោមការសួរចម្លើយនៅប៉ុស្តិ៍នគរបាលកាកាបទី២ និងបញ្ជូនបន្តទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌចាត់ការបន្តតាមច្បាប់៕សុខាសែនជ័យ


ចែករំលែក៖