ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញស្រ្ដីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មខណៈទៅមើលស្រែ

ចែករំលែក៖

ខេត្តកំពង់ធំ៖ រន្ទះបាញ់ស្លាប់ស្រ្ដីម្នាក់នៅវេលោម៉ោង ១៧និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅ តំបន់អូរទំនប់ ភូមិតាេប៉ាង ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពងធំ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យរន្ទះបាញ់ជនរងគ្រោះនេះគឺ ជនរងគ្រោះទៅមើលស្រែពេលកំពុងមានភ្លៀងបណ្តាលឲ្យស្លាប់តែម្ដង ។ ជនរងគ្រោះឈ្មោះ ប៉ុន យ៉ា ភេទ ស្រី អាយុ ៤៨ ឆ្នាំ។

ក្រោយសមត្ថកិច្ចធ្វើកុសល្យវិច័យរួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖