ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបានដាក់គ្រឿងចក្រកាយស្តារប្រឡាយអូរអាគុជ និងកាយបើកមុខលូបង្ហូររំដោះទឹកចេញពីផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីចុះពិនិត្យសឹក្សាជាក់ស្តែងរួចមក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចាត់មន្រ្តីជំនាញអោយដាក់គ្រឿងចក្រចុះកាយស្តារប្រឡាយអូរអាគុជ និងកាយបើកមុខលូបង្ហូររំដោះទឹកចេញពីផ្លូវលេខ១០០៣ ស្ថិតក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលទឹកអោយហូរទម្លាក់ទៅទំនប់កប់ស្រូវបានទាន់ពេលវេលា កុំអោយមានការស្ទះលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋក្នុងតំបន់មួយចំនួនផ្នែកខាងលិចភូមិសាស្ត្រខណ្ឌសែនសុខ នារដូវវស្សាខាងមុខនេះ ៕ តុង សីហា


ចែករំលែក៖