ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដែលដកកាំភ្លើងភ្ជង់ក្បាលឪពុកចុងកាលពីថ្ងៃមុន ត្រូវបានសមត្ថកិច្ចខណ្ឌដង្កោ បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានបញ្ជូនខ្លូនជនសង្សយ ដែលបានដកកាំភ្លើងភ្ជង់ក្បាលឪពុងចុងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឆាង សារ៉េត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង ។ ជនរងគ្រោះជាឪពុកចុងរបស់ជនសង្ស័យមានឈ្មោះ នាង យ៉េត ភេទប្រុស អាយុ៤១ឆ្នាំស្នាក់នៅជាមួយគ្នាក្នុងភូមិព្រៃកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានដកហូតវត្ថុតាង ៖ កាំភ្លើងខ្លីម៉ាកK59 គ្មានលេខ(ឈូសលុបលេខ) មួយដើម បង់មួយ មានគ្រាប់មួយគ្រាប់ ។

គួររំលឹកថា កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានយកកាំភ្លើងមកធ្វើសកម្មភាព បើកសោអាម៉េបញ្ចូលគ្រាប់ ភ្ជង់ទៅលើក្បាលរបស់ឪពុកចុងដែលកំពុងតែ មានការឈ្លោះប្រែកគ្នាជាមួយម្តាយបង្កើតខ្លួនស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ពេលនោះជនរងគ្រោះត្រូវជាឪពុកចុងបានដើរគេចពីកូនចុងយើងបានទៅប្ដឹងសមត្ថកិច្ចខណ្ឌដង្កោ ឲ្យចុះទៅជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែជនសង្ស័យបានគេចខ្លួនចេញពីកន្លែងផ្ទះកើតហេតុបាត់ ។

លុះដល់វេលាម៉ោង១៧ និង ០០នាទី ជនសង្ស័យខាងលើក៏បានត្រលប់ចូលមកពួនសម្ងំនៅផ្ទះកើតហេតុខាងលើវិញ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរ ។

ក្រោយពីសាកសួររួចមកជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចឲ្យបានដឹងថា អាវុធខ្លីម៉ាកខាងលើរូបគេរើសបាននៅថ្ងៃទី០៧ ខែឧស ភា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង ៣០នាទី ត្រង់ចំណុចមុខវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយក៏បានយកមកលាក់ទុកនៅលើទូក្នុងផ្ទះកើតហេតុខាងលើ ដើម្បីទុកធ្វើការគំរាមទៅលើ ឪពុកចុងធ្លាប់បានឈ្លោះប្រកែកជាមួយម្តាយបង្កើតរបស់គេជាញឹកញាប់ពេក ហើយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៤ និង ៣០នាទី រូបគេបានឃើញឪពុកកំពុងឈ្លោះប្រកែកជាមួយម្តាយខ្លួន ក៏បានយកអាវុធម៉ាកខាងលើមកគំរាមឪពុកចុងក្រោយមកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមនីតិវិធីច្បាប់តែម្ដង ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖