ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ចេញពីធ្វើការត្រូវចោរប្លន់យកម៉ូតូបាត់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ជិះម៉ូត៣គ្រឿងបានជិះម៉ូតូតាមធាក់ផ្តួលម៉ូតូយុវជនម្នាក់ ខណៈធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យដួល ហើយលើកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចជិតសាខា ភីហ្សាខមភេនី (Pizza Company) តាមផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ យ៉ាង សារ៉ាត់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រឡុកស្រា នៅក្នុង NAGA ចំណែកម៉ូតូដែល បាត់បង់នោះម៉ាក Suzuki Nex ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ 1F-5358 ។

ជនរងគ្រោះបានឲយដឹងថា មុនពេលកើតហេតុ ខ្លួនបានចេញពីធ្វើការ ក្នុងគោលបំណងទៅលេខមិត្តភក្តិនៅ សាខាភីហ្សាខមភេនី នៅចោមចៅ តែខណៈជិះជិតដល់ទៅហើយនោះ ក៏មានជនសង្ស័យ៦នាក់​ ជិះម៉ូតូ៣គ្រឿង ប្រហែលម៉ាក Dream ប៊ិច ម៉ូតូ Deam និង Suzuki Nex តាមមកពីក្រោយបានគៀររួចធាក់ឲ្យដួល រត់មកវាយ ទើបរត់ទៅហៅមិត្តភក្តិនៅក្បែរកន្លែងកើតហេតុ ទើបជនសង្ស័យមានឱកាស លើកម៉ូតូរបស់ខ្លួនជិះបត់ត្រឡប់ចូលមកភ្នំពេញវិញបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានមិត្តភក្តិឌុបទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ធបាលចោមចៅទី៣ ដើម្បីកំណត់មុខសញ្ញា ស្រាវជ្រាវយកមកផ្តន្ទាទោស ៕ សុខាសែនជ័យ


ចែករំលែក៖