ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបើកបរថយន្ត បុកដើមឈើនៅចំណុចក្រុមទី២ ភូមិកគោ ឃុំជ្រៃស្រុកថ្មគោល លើផ្លូវជាតិលេខ ៥បណ្ដាលឲ្យសុគត់ព្រះសង្ឃ១អង្គ និងរបួសស្រាល១នាក់ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុប្រាប់ថា មុនពេលកើតហេតុអ្នកបើកបររថយន្តម៉ាកកាមរី ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភព ២A ២៨៥៥ ឈ្មោះផុន សារាវុធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង របួសស្រាល និងអ្នករួមដំណើរជាព្រះសង្ឃព្រះនាម ចាន់ ពេជ្រ ព្រះជន្ម៨០វស្សា គង់នៅវត្តព្រែកក្រោយ ខេត្តកណ្ដាល ព្រះអង្គបានសុគត់នៅកន្លែងកើតហេតុ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចាត់ចែងស្ទូចរថយន្តមករក្សាទុក និងបានទំនាក់ទំនងសាច់ញាតិមកទទួលយកសពធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសដឹកបញ្ជូនទៅមន្ទីរពេទ្យ ៕ សំ វិច្ឆិកា