ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ពេលរាយខ្សែភ្លើងបូមទឹកចេញពីស្រែសំណាប

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មដោយឆ្លងចរន្តអគ្គិសនីឆក់ នៅគ្រាដែលជនរងគ្រោះរាយខ្សែភ្លើងដើម្បីរាបចំបូមទឹកចេញពីស្រែសំណាប់។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង២ និង១២នាទី រសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ត្រង់ចំណុចប្រឡាយទឹកមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ ឯម សាវន ភេទប្រុស អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ មុខរបរយោធាតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់។

ប្រភពដដែលខាងលើបន្តទៀតថា មូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីទើបបណ្ដាលឲ្យឆក់ស្លាប់បែបនេះ នៅគ្រាដែលជនរងគ្រោះគាត់បានរាយខ្សែភ្លើងចេញផ្ទះ ដើម្បីរាបចំបូមទឹកចេញពីស្រែសំណាបរបស់គាត់ ប៉ុន្តែជាអកុសលមិនទាំងបានបូមទឹកផងក៍ឆក់ស្លាប់យ៉ាងរន្ធត់បែបនេះតែម្តង ដែលខ្សែភ្លើងនោះមានតំណរ(ចេញដែកស័ន) ក្រោយមន្រ្តីស្ថាប័នជំនាញធ្វើការពិនិត្យរួចរាល់ និងធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖