មន្រ្តីអន្តោប្រវេសន៍ម៉ាឡេស៊ីថ្លែងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេស។
នេះកើតឡើងបន្ទាប់ពីលោក Najib បាននិយាយថាគាត់ និងភរិយាមានគម្រោងទៅវិស្សមកាលនៅក្រៅប្រទេសនៅថ្ងៃសៅរ៍។
កាលពីដើមសប្តាហ៍នេះ គណបក្ស Barisan Nasional ដែលជាគណបក្សកាន់អំណាចយូរអង្វែងនៅម៉ាឡេស៊ីរបស់លោក Najib បានទទួលបរាជ័យយ៉ាងជូរចត់នៅក្នុងការបោះឆ្នោតសាកលរបស់ខ្លួន ។
លោក Najib ត្រូវបានគេចោទប្រកាន់ពីបទបង្វែរប្រាក់ 700 លានដុល្លារពីមូលនិធិវិនិយោគរបស់រដ្ឋក្នុងឆ្នាំ 2015 ប៉ុន្តែចាប់តាំងពីពេលនោះមក មិនត្រូវបានអាជ្ញាធរចាត់វិធានការឡើយ ។
កាលពីថ្ងៃព្រហស្បតិ៍ លោក Mahathir Mohamad បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ី ។ លោកបានក្លាយជាអ្នកដឹកនាំដែលមានអាយុចាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានអាយុរហូតដល់92 ឆ្នាំ។
លោក Mahathir Mohamad បានមានប្រសាសន៍ថា នឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើករណីនអំពើពុករលួយ រួមទាំងរឿងមួយពាក់ព័ន្ធនឹងអំពើពុករលួយមូលនិធិវិនិយោគរដ្ឋ ផងដែរ ៕ ថាច់ យ៉ាត