ព័ត៌មានទាន់ហេតុការណ៍៖

អំពើរំលោភសម្លាប់នៅឥណ្ឌាកើតឡើងជាបន្តបន្ទាប់

ចែករំលែក៖

អំពើរំលោភសម្លាប់បានក្លាយទៅជា ប្រធានបទក៏ក្តៅគគុកនៅក្នុងប្រទេស ឥណ្ឌា ដោយ រឿងនេះបានកើតឡើងជាបន្ត បន្ទាប់ បង្កឲ្យមានការតវ៉ាពីពលរដ្ឋ ដោយសារតែជនដៃដល់តែងតែរួចផុតពីសំណាញ់ច្បាប់។

សារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨ បានផ្សាយថា ក្មេងស្រីវ័យជំទង់ទីបីហើយត្រូវបានជន ពាលចាប់រំលោភ និងដុតសម្លាប់ចោលតែម្តងនៅប្រទេសឥណ្ឌា ខណៈដែលសកម្ម ជនការពារសិទ្ធិមនុស្ស និងប្រឆាំងការ រំលោភបំពានផ្លូវភេទ កំពុងតែអំពាវនាវ យ៉ាងក្តៅគគុក ឲ្យអាជ្ញាធរចាត់វិធានការរឹតបន្តឹងច្បាប់ឲ្យបានខ្លាំងក្លា និងចាប់ជន សង្ស័យដែលរត់រួចខ្លួន យកមកធ្វើការផ្តន្ទាទោសឲ្យខាងតែបាន។ ក្មេងស្រីដែលជា ជនរងគ្រោះទីបីខាងលើនេះ មានអាយុ ទើបតែ ១៦ឆ្នាំប៉ុណ្ណោះ ត្រូវបានបុរស ម្នាក់វ័យ ២៦ឆ្នាំ ធ្វើការចាប់រំលោភ និងដុតសម្លាប់នាងចោលទាំងរស់តែម្តង។ បន្ថែម ពីនេះស្ត្រីចំនួនពីររូបទៀត ក៏បានបាត់បង់ ជីវិតផងដែរ ដោយសារតែករណីរំលោភ និងសម្លាប់ស្រដៀងគ្នានេះ នៅក្នុងរដ្ឋ ហ្សាខាន់ (Jharkhand) ក្នុងរយៈពេលតែ ១សប្តាហ៍ប៉ុណ្ណោះ។

ដោយឡែកក្មេងស្រីដែលទើបរងគ្រោះចុងក្រោយនេះ គឺរស់នៅក្នុងស្រុក សាហ្គារ (Sagar) នៃរដ្ឋម៉ាដយ៉ាប្រាដែស (Madhya Pradesh) ដោយក្មេងស្រីវ័យ ១៦ឆ្នាំ រូបនេះបានស្នាក់នៅផ្ទះម្នាក់ឯងកាលពីថ្ងៃសុក្រ រួចក៏ត្រូវបានជនដៃដល់ចូលមកចាប់រំលោភបានសម្រេច។ ក្រោយពីរំលោភរួចនាងប្រាប់ជនដៃដល់ថា ខ្លួននឹងប្រាប់ គ្រួសារពីរឿងនេះ ដែលជាហេតុធ្វើឲ្យជនដៃដល់ខឹងក៏បានដុតនាងសម្លាប់ចោលតែម្តង។ នេះបើតាមការបញ្ជាក់ព័ត៌មានបឋមពីមន្ត្រីប៉ូលិសឥណ្ឌា ប្រាប់សារព័ត៌មាន ក្នុងតំបន់៕ ម៉ែវ សាធី


ចែករំលែក៖