ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបស្វែងរកវិធីសាស្ត្រការពារផលប្រយោជន៍នៅអីុរ៉ង់

ចែករំលែក៖

បណ្តាប្រទេសធំៗដែលមានសេដ្ឋកិច្ច រីកចម្រើននៅអឺរ៉ុប កំពុងតែស្វែងរកវិធីសាស្ត្រការពារផលប្រយោជន៍និងការវិនិយោគនៅក្នុងប្រទេសអីុរ៉ង់ តាមរយៈការរក្សាកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនិងធ្វើសកម្មភាពរួមក្រោយពីអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀងបរមាណូអីុរ៉ង់ ហើយគំរាម បន្តដាក់ទណ្ឌកម្មទៅលើប្រទេសអីុរ៉ង់។

អាល្លឺម៉ង់-បារំាង ដែលមានទំនាក់ទំនងពាណិជ្ជកម្មរកសុីជាមួយអីុរ៉ង់បានបញ្ជាក់ពីការសន្យាបន្តអនុវត្តកិច្ចព្រមព្រៀងជា មួយអីុរ៉ង់ដដែលបើទោះបីអាមេរិកដក ចេញក្តី។ ចំណែកប្រទេសអង់គ្លេសវិញ ក៏មានទស្សនៈដូចគ្នានឹង៣ប្រទេសខាងលើនោះដែរ ។ រដ្ឋមន្ត្រីការបរទេសប្រទេស ទាំង៣ នឹងជួបពិភាក្សាគ្នានៅថ្ងៃទី១៥ ខែ ឧសភា ដើម្បីពិភាក្សាពីបញ្ហាខាងលើ ។

នេះជាការខិតខំរបស់ប្រទេស នៅក្នុង តំបន់អឺរ៉ុប ក្រោយពីសហរដ្ឋអាមេរិកដក កិច្ចព្រមព្រៀង បរមាណូអុីរ៉ង់ កាលពីថ្ងៃ ទី៩ ខែឧសភា ។ការសម្រេចខាងលើរបស់ លោកដូណាល់ ត្រាំមានន័យថាការដាក់ ទណ្ឌកម្មអីុរ៉ង់ នឹងត្រូវដំណើរការឡើងវិញ។ ទាំងនោះហើយបានធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំង ដល់បណ្តាក្រុមហ៊ុនបរទេសដែលរកសុីនៅអីុរ៉ង់ ពិសេសគឺក្រុមហ៊ុនអឺរ៉ុប ដែលមានក្រុមហ៊ុនផលិតយន្តហោះនិងក្រុម ហ៊ុនប្រេងជាដើម។

កន្លងមកថ្មីៗអធិការបតីអាល្លឺម៉ង់ លោក ស្រី Angela Merkel បានប្រកាសថានឹង ត្រូវពិភាក្សា ដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ នៅពេលដែល គ្មាន ទីក្រុងវ៉ាស៊ីនតោន។

ក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានបញ្ជាក់ថា យើងមិនអាច ទទួលយក «អាមេរិកជាប៉ូលសេដ្ឋកិច្ចអឺរ៉ុបឡើយ» ដោយបញ្ជាក់ថាអឺរ៉ុប មានវិធាន ការរារាំង ផលប៉ះពាល់ដោយការសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង បរមាណូ អីុរ៉ង់៕ ម៉ែវ សាធី


ចែករំលែក៖