ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារមិត្តភាពកម្ពុជា-កូរ៉េ កែលម្អថ្មីនៅមន្ទីរពេទ្យកុមារជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆាំ្នច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ ជាអធិបតីរួមគ្នាជាមួយ លោក Oh Nakyoung ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមិត្តភាពកម្ពុជា-កូរ៉េ» ដែលទើបកែលំអរថ្មី នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

«អគារមិត្តភាពកម្ពុជា-កូរ៉េ» ត្រូវបានសាងសង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៧កន្លងទៅ។ អគារនេះមានកម្ពស់ ៣ជាន់ បណ្តោយ ៦៣ម៉ែត្រ ទទឹង ២៦ម៉ែត្រ ដែលបំពាក់ដោយជណ្តើរយន្តទំនើប។

ដោយសារតែអគារមានសភាពទ្រុឌទ្រោម ទើបរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ជំនួយជួសជុល និងកែលម្អសារជាថ្មី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០១ ខែមេសា ឆាំ្ន២០១៦ ដោយបានកែសម្រួលប្លង់អគារខាងក្រៅ និងបន្ទប់នៅក្នុងអគារ និងបានសាងសង់បន្ថែមអគារថ្មីទំហំ ២២០ម៉ែត្រការ៉េ សម្រាប់ផ្ទុកប្រព័ន្ធភ្លើង ផ្ទុកទឹក និងកន្លែងផលិតខ្យល់អុកស៊ីសែន ព្រមទាំងរៀបចំទីធ្លាជុំវិញអគារដោយចាក់បេតុង និងរៀបចំសួនច្បារសារជាថ្មីផងដែរ៕

 

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1700462236668933/” width=”600″ height=”600″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1700438903337933/” width=”600″ height=”600″ onlyvideo=”1″]
ចែករំលែក៖