ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា និងកុំជឿការឃោសនារបស់បក្សប្រឆាំងមិនអោយទៅបោះឆ្នោត។

លោក ម៉ម ប៊ុននាង អំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ មកពីភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ និងភូមិព្រែកតានប់ ព្រែកតានប់២ សរុបចំនួន៥២៨ នាក់ នៅវត្តកំពង់ស្វាយ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរិ៍ទី១២ ខែឧសភា ឆ្នាំ២០១៨។

ក្នុងឱកាសនោះ លោកក៏បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានសារុងចំនួន០១ និងថវិកាចំនួន១ម៉ឺនរៀល និងចែកជូនសំលៀកបំពាក់ប្រជាការពារភូមិចំនួន១២កំប្លេរ ដែលចំណាយអស់ថវិកាចំនួន១៣,២៦០,០០០ រៀល៕ សុខ ខេមរា


ចែករំលែក៖