ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងបែកគំនិតចាប់កូនស្រីអាយុ៦ឆ្នាំរំលោភ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរបាលស្រុកចំការលើ បានចាប់ខ្លូនបុរសម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បន្ទាប់ពីឪពុករូបនេះស្រវឹងស្រាបែកគំនិតចាប់រំលោភកូនខ្លួនឯង។

មន្ត្រីនគរបាលស្រុកចំការលើបានឲ្យដឹងថា ការចាប់ខ្លួនឪពុកខាងលើ ធ្វើនៅថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ក្រោមការសម្របសម្រួលលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម។

តាមរបាយការណ៍នគរបាលស្រុកចំការលើបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង​៩យប់ មានករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តឡើងដោយឈ្មោះ ជិនព្រួញ អាយុ៣៧ឆ្នាំ (ជាឪពុក) បានចាប់ រំលោភកូនបង្កើតខ្លួនឯង នៅចំណុចផ្ទះ​របស់

ឈ្មោះ ទេព ហ៊ាប ភេទស្រី អាយុ៣៥ឆ្នាំ ឋិត នៅភូមិជាំជ្រៃឃុំចំការអណ្តូង ស្រុកចំការលើបានសម្រេចចំនួនមួយដង ។

ក្នុងរបាយការណ៍បានឲ្យដឹងទៀតថា កុមារីរងគ្រោះឈ្មោះ ជចថ អាយុ៦ឆ្នាំ ។​

ក្រោយ​ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចនគរ បាលស្រុកចំការលើ ដោយមានការសម្របសម្រួលពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកំពង់ចាម បានចុះចាប់ខ្លួន ជនសង្ស័យជាឪពុកជាក់ស្តែង នាំមកអធិការ ដ្ឋាន​ដើម្បីសាកសួរ និងកសាងសំណុំរឿង​តាមនីតិវិធី ៕ វណ្ណៈ


ចែករំលែក៖