ភ្នំពេញ៖ បុរសម្នាក់ ជាមន្រ្តីនគរបាលនាយកដ្ឋានអង្គរក្សពាក់ស័ក្តិ២ បានជិម៉ូតូចេញពីពិធីមង្គលការមួយកន្លែងបំណងត្រឡប់ទៅផ្ទះវិញ តែអកុសល រូបគាត់បានជិះទៅបុករថយន្តកុងតឺន័រមួយគ្រឿងចតចោលនៅលើចំណីផ្លូវពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតចេញប្រមាណជាង២០ម៉ែត្របោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ។
សពជនរងគ្រោះ(សព)មានឈ្មោះសាម សុំ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីនគរបាលនាយកដ្ឋានអង្គរក្ស ពាក់ស័ក្តិ២ ស្នាក់នៅភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយចេក សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ។
តាមសម្តីបងប្រុសជនរងគ្រោះបានប្រាប់ឲ្យដឹងថាប្អូនរបស់គាត់បានចេញពីញាំការនៅភូមិកប់ស្រូវក្នុងគោលបំណងទៅផ្ទះដោយជិះម៉ូតូម៉ាកហុងដាទ្រីម១២៥ ស៊េរី០៨ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1O.5501បើកតាមបណ្តោយផ្លូវទំនប់កប់ស្រូវទឹសដៅពីជើងទៅត្បូងយ៉ាងលឿន ដោយស្ថានភាពស្រវឹងផងនោះ លុះមកដល់កន្លែងកើតហេតុ ក៏រេចង្កូតមកស្តាំបុកឡានកុងតឺន័រដែលចតចោស្ងៀមចំកាងដែកពីក្រោយរថយន្តម៉ាកកុងតឺន័រ ពណ៌ស លាយខៀវ មានស្លាកលេខខាងក្រោយ ភ្នំពេញ 4A.4281 និងស្លាកលេខខាងមុខ ភ្នំពេញ3A.1517បណ្តាលឲ្យខ្ទាត់ប្រហែល៣ម៉ែត្របោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ដោយមិនបានពាក់មួកសុវត្ថិភាព ចំណែកម៉ូតូខ្ទាត់ប្រហែល២០ម៉ែត្របាក់បែកខាងមុខយ៉ាងដំណំ ។
ក្រោយមកក៏មានសាច់ញាតិ និងសមត្ថកិច្ច មូលដ្ឋានបានទំនាក់ទំនងទៅជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមនិតិវិធី ។ ចំណែកសាកសព សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ