ខេត្តស្វាយរៀង៖ បុរសម្នាក់បានឈប់ម៉ូតូរួចដើរឆងទៅផ្លូវម្ខាងមិនប្រុងប្រយត្ន័ ខណៈត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់នៅថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ០១ ចន្លោះគីឡូម៉ែត្រ១៤៦-១៤៧ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យកាសែតនគរវត្តដឹងថាបុរសដែលស្លាប់មានឈ្មោះចាន់ ជុន្នី អាយុ៥៣ឆ្នាំជនជាតិខ្មែរ មុខរបរគ្រូបង្រៀនមានទីលំភូមិដេីមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈទុក ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1B.2604លើចិញ្ចើមផ្លូវ ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាលឈ្មោះនោះទេ ក្រោយកើតហេតុបានបើករថយន្តទៅទិសខាងកើតបាត់ស្រមោល ។
យោងតាមសាក្សីបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ដែលគេស្គាល់ថាជាគ្រូបង្រៀន បានជិះ ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1B.2604 ហើយក៏បានឈប់ម៉ូតូលើចិញ្ចើមផ្លូវរួចបានដេីរឆ្លងផ្លូវមិនប្រយត្ន័ស្រាប់តែមានរថយន្ត១គ្រឿង (មិនស្គាល់ម៉ាកមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ)បើកបរពីលិចទៅកើតបានបុកប៉ះយ៉ាងពេញទំហឹងបណ្ដាញលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។
ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលបើករត់គេចខ្លួនបាត់តែម្ដង ។
ចំណែកម៉ូតូមិនមានការខូចខាតទ្បើយបានប្រគល់ឲ្យក្រុមគ្រូសារព្រមទាំង សាកសពយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ យឹម សុថាន