ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់អត្តសញ្ញាណបើក បុកអ្នកជិះកង់ស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត បុកអ្នកជិះកង់ក្នុងទឹសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្ដាលឲ្យ ស្លាប់០១នាក់(ប្រុស) ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៩និង៣០នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ ចំណុចសរសៃ ភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកជិះកង់ ឈ្មោះ ចាន់.តារា ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិត្នោតជុ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ស្លាប់នៅកន្លែងកើតហេតុ)។ចំណែកអ្នកបើកបរ រថយន្ត មិនស្គាល់អត្តសញ្ញាណ(បើកគេចខ្លួនបាត់)។

មូលហេតុជាបឋមបង្កដោយអ្នកជិះកង់គ្មានភ្លើងបំភ្លឺ និងចំណាំងផ្លាកខាងក្រោយ រួមផ្សំនឹងរថយន្តមានល្បឿនលឿន។

ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ និង សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ ចងក្រងសំណុំរឿងតាមនីតិវិធី ៕ ប៊ុន រិទ្ធី​


ចែករំលែក៖