ខេត្តកំពត ៖ នារីពីរនាក់បងប្អូនគ្រាដែលមកទិញអីវ៉ាន់នៅផ្សារតានី ត្រូវជនខឹលខូចមយយក្រុមមិនស្គាល់មុខហៅឡើងជិះម៉ូតូធ្វើដូចជាស្គាល់គ្នាពីកាលណា ហើយដោះកន្លែងស្ងាតប្រើល្បិចយកគ្រាប់កង់ជ្រលក់ទឹកមាសដោះយកគ្រឿងអលង្ការអស់ពីខ្លួនទាំងពីរនាក់ ទើបភ្ញាក់ខ្លួនស្រែកទ្រហោរយំរត់ឲ្យសមត្ថកិច្ចជួយ។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃ ចន្ទ ១៥ រោច ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ឧសភា ស្ថិតនៅនៅផ្សារតានី ស្រុកអង្គរជ័យ ខេត្តកំពត ។
សមត្ថកិច្ចនគរបាលស្រុកអង្គរជ័យបានឲ្យដឹងថា នារីរងគ្រោះឈ្មោះ កន រស្មី អាយុ18ឆ្នាំ និងប្អូនស្រីម្នាក់អាយុ១០ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំគោគព្រិច ស្រុកគីរីវង់ ខេត្តតាកែវ ។
នគរបាលស្រុកអង្គជ័យបាននិយាយទៀតថា នៅថ្ងៃកើតហេតុបន្ទាប់ពីឃើញជនរងគ្រោះយំសោកបោកខ្លួនទាំងពីរនាក់បងប្អូនដូច្នេះ ពួកគាត់ក៏ចូលសួរនាំ ទើបដឹងថា ជនរងគ្រោះមកផ្សារតានីរើសបានកញ្ចប់មាសមួយស្បោង ហើយពីរនាក់បងប្អូនត្រូវជនមិនស្គាល់មុខហៅចេញពីផ្សារឡើងជិះម៉ូតូទៅចែកមាសគ្នានៅឆ្ងាយពីនេះ ។ ជនសង្ស័យបានឱ្យជនរងគ្រោះដោះខ្សែកមាស2ជី និងកងដៃ2ឈុតឱ្យទៅពួកគេ ហើយក្រុមនោះក៏ហុតគ្រាប់កង់មួយកញ្ចប់ធំមកវិញដែលគេថាជាមាសសុទ្ធដែលរើសបានមានទម្ងន់ធ្ងន់ជាងខ្សែកមាស2ជី និងកងដៃ2ឈុតទៅទៀត។ ក្រោយពីជនសង្ស័យចេញផុតទើបដឹងថា ពួកនាង ចាញ់បោកក្រុមចោរ ក៏នាំគ្នាយំសោកបោកខ្លួនតែម្តង ។ លុះក្រោយមកម្ដាយឪពុកជនរងគ្រោះបានមកដល់ ហើយហើយកូនទាំងពីរបានយំ និងលើកដៃសំពះអង្វរដល់ម្ដាយរបស់ខ្លួនថា «កុំឱ្យវាយតប់នាងរឿងចាញ់បោកគេអី» តែម្ដាយនាងបាននិយាយថា «ម៉េចជឿអាញ់ទេកូន! ម៉ែថាកុំពាក់គ្រឿងអលង្ការជាប់ខ្លួនមកផ្សារមិនជឿម៉ែទេ» ៕ សហការី