ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្តែង ពីបទលួចមានស្ថានទំងន់ទោស(ឆក់ទូរសព្ទ័ដៃ)

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍ទឹកល្អក់១ បានឃាត់ជនសង្ស័យម្នាក់ជាក់ស្តែង ពីបទលួចមានស្ថានទំងន់ទោស នៅមុខហាងការហ្វេBrown កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំចសំរិទ្ធិសក័ ព ស២៥៦២ ត្រូវនឹងថ្ងៃ១៤ ខែឧសភា ឆ្នាំ២០១៨ ដែលមានទីតាំផ្ទះ១១៤ផ្លូវ លេខ១១០ ក្រុម៣៤ ភូមិ៩ សង្កាត់ទឹកល្អក់១ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះស៊ុំ លឹងហេង ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរសិស្សថ្នាក់ទី១១A១វិទ្យាល័យសន្ធម៉ុកស្នាក់នៅផ្ទះពុំចាំលេខផ្លូវបេតុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ។

ចំណែកជនរងគ្រោះឈ្មោះអ៊ំ ណៃហួយភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបកម្មកររោងចក្រកាត់ដេ ស្នាក់នៅផ្ទះគ្មានលេខផ្លវលំសង្កាត់ចោមចៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ សំភារះបាត់បង់៖ ទូរសព្ទ័ដៃមួយគ្រឿងម៉ាកOPPOA7ពណ៏សប្រើលេខ០៧០៨១០៨៩៦ ។ រីឯវត្ថុតាងចាប់យករួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៏ខ្មៅ ពាក់ស្លាកលេខ1GD5234 មានលេខតួនឹងម៉ាស៊ីន៩៦៩២៤៩៩ នឹងទូរសព្ទ៏ដែម៉ាកណូគា១២៨០ក្រហមទឹកប្រាក់មានលេ០១៥៣៧៩៩៩៧(ជារបស់ជនសង្ស័យ) ។

យោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាWave មកដល់ចំណុចមុខហាងកាហេ្វប្រោនផ្លូវសហពន្ធ័រុស្សីមុខក្រសួងការងារសង្កាត់ទឹកល្អក់១ ស្រាប់តែមានជនសង្ស័យបីនាក់ជិះម៉ូតូពីរគ្រឿង ម៉ាកHonda នឹងម៉ាកBeat ដោយម៉ូតូហុងដាជិះគ្នាពីនាក់មកអែបខាងឆ្វេងដៃជនរងគ្រោះហើយអម្នាក់អង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះដែលសៀតនៅនឹងចង្កេះបានសម្រេចហើយព្យាយាមជិះគេច ប៉ុន្តែពេលនោះជនរងគ្រោះស្រែកចោៗ ជនសង្ស័យក៏បានទៅបុកជាមួយរថយន្តអ្នកដំណើរ បណ្តាលអោយដួល ភ្លាមនោះជនសង្ស័យម្នាក់ក៏រត់ឡើងមូតូគ្នាវាមួយគ្រឿងទៀតជិះគេច ចំណែកជនសង្ស័យឈ្មោះ ស៊ុំ លឹមហេង ត្រូវបានជនរងគ្រោះនឹងសមត្ថកិច្ច ប៉ុស្តិ ឃាត់ខ្លួនបានម្នាក់ជាក់ស្តែងតែម្តង ។

បច្ចុប្បជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ៕ ស តារា


ចែករំលែក៖