ក្របខ័ណ្ឌលំដាប់កំពូលរបស់អង់គ្លេស Premier League បានបញ្ចប់រដូវកាលហើយកាលពីសប្តាហ៍កន្លងទៅដោយក្រុមមេឃខៀវ Manchester City គឺជាម្ចាស់ជើងឯក សម្រាប់រដូវកាល២០១៧-២០១៨។ អ្វីដែលភ្ញាក់ផ្អើលនោះក្នុងចំណោមក្រុមដែលស្ថិតក្នុង ចំណាត់ថ្នាក់ Top 4 គ្មានក្រុមអតីតម្ចាស់ជើងឯកចាស់តោខៀវ Chelsea ទេ សម្រាប់រដូវកាលនេះដោយមួយនេះបានត្រឹមចំណាត់ថ្នាក់ លេខ៥ និងមិនមានឈ្មោះ លេងក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុបរដូវកាលក្រោយឡើយ ។
ដោយឡែកក្រុមដែលសោកស្តាយមិនបានលេងនៅលីកកំពូលរដូវកាលក្រោយមាន៣ក្រុម ដែលត្រូវទៅលេងលីកលំដាប់ទី២របស់អង់គ្លេសវិញ ព្រោះតែចំណាត់ថ្នាក់បាតតារាងដូចជា ក្រុម Stoke, Swansea និង West Brom ។
ចំណែកប្រាក់ប្រាក់រង្វាន់សម្រាប់ចំណាត់ថ្នាក់លីកកំពូលអង់គ្លេសរដូវកាលនេះក៏មិនសូវខុសឆ្ងាយពីរដូវកាលមុនដែរ។ ដោយក្រោមនីមួយៗ ទទួលបាន ប្រាក់រង្វាន់រៀងៗខ្លួនដូចខាង ក្រោម៖
ចំណាត់ថ្នាក់លេខ១(ម្ចាស់ជើងឯក) ទទួលបាន ៣៨,៤លានផោន
ចំណាត់ថ្នាក់លេខ២ ទទួលបាន ៣៦,៥លានផោន
ចំណាត់ថ្នាក់លេខ៣ ទទួលបាន ៣៤,៦លានផោន
ចំណាត់ថ្នាក់លេខ៤ ទទួលបាន ៣២,៦លានផោន
ចំណាត់ថ្នាក់លេខ៥ ទទួលបាន ៣០,៧លានផោន
ចំណាត់ថ្នាក់លេខ៦ ទទួលបាន ២៨,៨លានផោន
ចំណាត់ថ្នាក់លេខ៧ ទទួលបាន ២៦,៩លានផោន
ចំណាត់ថ្នាក់លេខ៨ ទទួលបាន ២៥លានផោន
ចំណាត់ថ្នាក់លេខ៩ ទទួលបាន ២៣,១លានផោន
ចំណាត់ថ្នាក់លេខ១០ ទទួលបាន ២១,១លានផោន
ចំណាត់ថ្នាក់លេខ១១ ទទួលបាន ១៩,២លានផោន
ចំណាត់ថ្នាក់លេខ១២ ទទួលបាន ១៧,៣លានផោន
ចំណាត់ថ្នាក់លេខ១៣ ទទួលបាន ១៥,៤លានផោន
ចំណាត់ថ្នាក់លេខ១៤ ទទួលបាន ១៣,៤លានផោន
ចំណាត់ថ្នាក់លេខ១៥ ទទួលបាន ១១,៥លានផោន
ចំណាត់ថ្នាក់លេខ១៦ ទទួលបាន ៩,៦លានផោន
ចំណាត់ថ្នាក់លេខ១៧ ទទួលបាន ៧,៧លានផោន
ចំណាត់ថ្នាក់លេខ១៨ ទទួលបាន ៥,៨លានផោន
ចំណាត់ថ្នាក់លេខ១៩ ទទួលបាន ៣,៨លានផោន
ចំណាត់ថ្នាក់លេខ២០ ទទួលបាន ១,៩លានផោន ៕ ដេវីត