ខេត្តកណ្តាល៖ លោកស្រី ម៉ាណ ណាវី ជំនួយការ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បាន ជួបសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និង សិស្សានុសិស្សនៅសាលាបឋមសិក្សាខ្មែរ ឥស្លាម ភូមិទួល ងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល និង ផ្តល់ការដូរ ជាសម្ភារៈសិក្សា និងថវិកា ដើម្បីលើកទឹកចិត្តដល់ សិស្សានុសិស្សដែលទទួលជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងរកសិស្សឆ្នើមទូទាំងឃុំកំពង់លួង ក្នុងនោះដែរ ក៏មានកាដូរផ្តល់ជូនសិស្សានុសិស្សស្មើគ្នា ៗចំនួន២០០នាក់ ។ កាលពីថ្ងៃពុធ២ កើត ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។
លោកស្រី ម៉ាណ ណាវី ក៏ផ្តាំផ្ញើទៅ សិស្សានុសិស្សដែលទទួលជ័យលាភី ត្រូវបន្តការសិក្សា និងបង្កើនសមត្ថភាព របស់ខ្លួនអោយកាន់ខ្លាំងក្លាឡើងថែមទៀត ហើយប្អូនៗដែលមិនបានទទួលជ័យលាភី ក៏ប្អូនៗមិនត្រូវបោះបង់និងរាថយជាមួយនឹងការសិក្សាមួយនេះទេ តែផ្ទុយទៅវិញ ប្អូនៗនៅមានឱកាសខំប្រឹងប្រែងឡើងដើម្បីអនាគត់របស់យើង នៅវែងឆ្ងាយបន្ដទៀត។
លោកស្រីបានបញ្ជាក់ថា៖ វិស័យអប់រំជាវិស័យចម្បងដែលរាជរ ដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាត់ទុកជាវិស័យអទ្ធិភាព និងកំពុងយកចិត្តទុក ដាក់ គ្រប់ជ្រុងជ្រោយ តាំងពីប្រាក់បៀវត្សគ្រូ ការ លើកកំពស់កម្រិតស្តង់ដារការសិក្សា និងការ បង្ខិតសាលារៀន និង គ្រឹះស្ថានសិក្សា អោយទៅ កាន់តែជិតផ្ទះរបស់បងប្អូន និងមានវត្តមាននៅជិតយុវសិស្សទូទាំងប្រទេសផងដែរ ។
លោក ស្រីម៉ាណ ណាវី បានបញ្ជាក់ថា៖ ក្មួយៗនិស្សិតធនធាន មនុស្ស មិន អាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ ប្រទេសនីមួយៗ អាចរីកចម្រីនទៅមុខ បានដោយសារតែមានបញ្ញវន្ត ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដើម្បីធ្វើការគិតគូរដោះស្រាយរាល់បញ្ហា និងដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ។ បញ្ញវន្តជាអ្នកផ្តល់នូវចំណេះដឹង ជំនាញ ការអប់រំ ដល់ប្រជាជនទាំងឡាយ តាមរយៈ មេរៀន សៀវភៅ អក្សរសិល្ប៍ ឯកសារស្រាវ ជ្រាវ បច្ចេកទេស និងរបកគំហើញវិទ្យាសាស្ត្រនានា។ ភាពសម្បូរបែបនៃបញ្ញវន្តរបស់ប្រទេសនីមួយៗ ជាកំលាំងចលករដ៏ខ្លាំងក្លា រួមចំណែកក្នុងការដឹកនាំសង្គមជាតិខាងផ្នែកបញ្ញាញាណ និងជាកត្តាធានានូវសមត្ថភាពដណ្តើមប្រៀបឈ្នះរបស់ប្រទេសជាតិ និងនាំ ប្រទេសទៅរកវិបុលភាព សម្បូរសប្បាយទៅថ្ងៃអនាគត ៕ សំរិត