ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធរត់ចោល ទៅចងកសម្លាប់ខ្លួននៅផ្ទះបងប្អូនស្រុកមោងឫស្សី

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់ទំនងមានវិបត្តិក្នុងគ្រួសារបានចង.កសម្លាប់ខ្លួននៅផ្ទះបងប្អូន កាលពីម៉ោង១០យប់ថ្ងៃ អង្គារ ១ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ឧសភា ស្ថិតនៅផ្ទះបងប្អូន ក្នុងភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងប្ញស្សី។

ប្រភពពីសមត្ថកិច្ចនគរបាលស្រុកមោងឬស្សីបានឲ្យដឹងថា ជនរងគ្រោះខាងលើ ឈ្មោះភាច កក្កដា អាយុ២៥ឆ្នាំ រស់នៅក្រុម២៤ ក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង តែបានទៅលេងផ្ទះបងប្អូនឈ្មោះសុន ឡេវ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបន្ទាប់ពីមានវិបត្តិក្នុងគ្រួសារ ដោយសារបែកបាក់ប្រពន្ធ ក្រោយពីមានទំនាស់ជាមួយប្រពន្ធ ហើយប្រពន្ធរត់ចោល)ទៅនោះ។

បើតាមសម្តីសាច់ញាតិសពបានប្រាប់ថា ដោយសារតែវិបត្តិក្នុងគ្រួសារនេះ ជនរងគ្រោះ ក៏ទៅលេងផ្ទះបងប្អូននៅស្រុកមោងប្ញស្សី ហើយក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងដោយចងក នៅទីនោះតែម្តងទៅ។

ក្រោយមកសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែនរួចបានប្រគល់សពឲ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅឋានវញ ៕ សហការី


ចែករំលែក៖