ភ្នំពេញ៖ ក្រុមអាជីវកផ្សារឯករាជ្យ២ ជាច្រើននាក់បាននាំគ្នាផ្ទុះការតវ៉ាម្តងទៀតខណះប្រធានផ្សារបិទភ្លើងមិនឲ្យរកសុីលក់ដូរក្នុងផ្សារព្រោះអាជីវករមួយចំនួនមិនព្រមធ្វើការណែនាំនៃការឡើងថ្លៃអនាម័យ ។
ការផ្ទុះការតវ៉ានេះបានធ្វើឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការផ្សារឯករាជ្យ២ ក្នុងភូមិត្រពាំងពោធិ៍ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយក៏បានលោកចៅសង្កាត់ចុះទៅសម្របសម្រួល។
ក្រុមអាជីកផ្សារឯករាជ្យ២បានឲ្យដឹងថា កាលពីដើមឡើយពួកគាត់បានបង់ថ្លៃអនាម័យក្នុងមួយតូប២០ដុល្លាររយះពេល១ខែទៅលើប្រធានផ្សារដើម្បីឲ្យក្រុមហ៊នសុិនទ្រីមកប្រមូលសំរាមនៅមុខតូប ។ លុះត្រឹមមុខចូលឆ្នាំខ្មែរ៣ថ្ងៃស្រាប់តែប្រធានផ្សារឡើងថ្លៃអនាម័យលើយ៥ដុល្លារថែមទៀតសរុបគឺ២៥ដុល្លារ ពេលនោះពួកគាត់បានស្មើទៅប្រធានផ្សារសុំត្រឹមតែ២០ដុល្លារដូចដើមតែប្រធានផ្សារមិនព្រម ។
រហូតមកដល់ថ្ងៃកើតហេតុដោយសារតែអាជីវកខ្លះគាត់មិនបានព្រមបង់តាមអ្វីដែលប្រធានផ្សារបានកំណត់ទើបប្រធានផ្សារបានបិទភ្លើងមិនឲ្យក្រុមអាជីវកលក់ដូរនោះទេ ទើបផ្ទុះកវ៉ាទៅស្នាក់ការផ្សារក្នងនោះក៏មានលោកចៅសង្កាត់ផ្សារចោមចៅ៣មកសម្របសម្រួលផថងដែរ ៕ សុខាសែនជ័យ