ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្តាយស្តីបន្ទោសបន្តិចបន្តួចចងកសម្លាប់ខ្លួននៅក្នុងបន្ទប់

ចែករំលែក៖

ខេត្តកណ្តាល៖ នារីម្នាកដាច់ចិត្តចងកសម្លាប់ខ្លួនទាំងវ័យនៅក្មេងខ្ចីធ្វើឲ្យឪពុកម្តាយរន្ធត់ចិត្តយ៉ាងខ្លាំងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលហេតុការនេះបានកើតឡើងកាលពីរសៀលថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅក្នុងផ្ទះជនរងគ្រោះភូមិខ្សំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

នារីរងគ្រោះឈ្មោះខាន់ ចន្ធូ អាយុ១៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា មុនពេលនាងសម្រេចចិត្តធ្វើអត្តឃាត នារីរងគ្រោះបានផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះរបស់ខ្លួន ដោយបាត់កូនមិនឃើញនៅផ្ទះស្រាប់តែឃើញនៅកន្លែងផឹកស៉ីធ្វើឲ្យម្តាយខឹងយ៉ាងខ្លាំងក៍ទៅស្តីបន្ទោសនៅចំពោះមុខមិត្តភក្តិ៍ ។ បន្ទាប់ពីស្តីឲ្យបន្ទោសហើយនាងក៍ត្រឡប់ទៅផ្ទះវិញ ចំណែកម្តាយបានដើរទៅផ្សារកទិញម្ហូប ។

ពេលត្រឡប់មកផ្ទះវិញមិនឃើញកូនស្រីក៍ទៅមើលនៅក្នុងបន្ទប់ស្រាប់តែឃើញនាងចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឲ្យស្ត្រីជាម្តាយរន្ធត់ចិត្តយ៉ាងខ្លាំងមិនគួណាកូនគិតខ្លីឥញ្ចឹងសោះ ។

បច្ចុប្បន្នសាកសពត្រូវសមត្ថកិច្ចប្រគល់ឲ្យក្រុមគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស


ចែករំលែក៖