ភ្នំពេញ៖ រហូតមកទល់ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពុំទាន់សម្រេចបែបណាទេ ចំពោះឧត្តមសេនីយ៍ផ្កាយ៣និងមានងារជាឧកញ៉ា ហូ ចំរើនដែលបាញ់បោះយ៉ាងអាណាធិបតេយ្យក្នុងភូមិគ្រឹះខ្លួនឯង ។
ឧកញ៉ាហូ ចំរើន ត្រូវរក្សាទុកកន្លែងសមត្ថកិច្ច រង់ចាំដល់ថ្ងៃទី១៧ ខែឧសភា ទើបតុលាការបន្តនីតិវិធី។
ការផ្ទុះអាវុធយ៉ាងអាណាធិបតេយ្យគំរាមក្រុមគ្រួសារនេះ កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាគ្មានលេខស្ថិតក្នុងភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ។
ក្រោយកើតហេតុភ្លាមៗ ឧកញ៉ា ហូ ចំរើន ពុំត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗទេ រហូតមកដល់ល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ទើបមានការឃាត់ខ្លួនឧកញ៉ា ហូ ចំរើន ៕ ចេស្តា