ការស្លាប់ភាគច្រើននៅក្នុងប្រទេស ឥណ្ឌា ស្ថិតនៅតំបន់ជនបទដាច់ស្រយាល ដោយសារតែឥណ្ឌាជាប្រទេសមួយមានកម្តៅក្តៅខ្លាំង ជាងប្រទេសនានានៅក្នុង តំបន់ និងតែងតែជួបគ្រោះរាំងស្ងួត ទើបនៅរដូវវស្សាតែងតែមានភ្លៀងខ្យល់ និង ផ្គររន្ទះ កើតឡើង ខ្ពស់សម្លាប់មនុស្សជាច្រើនក្នុងមួយឆ្នាំៗ។
សារព័ត៌មានឥណ្ឌាបានផ្សាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់៦៥នាក់ នៅទូទាំងប្រទេសឥណ្ឌា ក្រោយពីមានការបោកបក់វាយលុកពីសំណាក់ព្យុះធូលី និងផ្គររន្ទះ (រន្ទះបាញ់) ព្រមទាំងព្យុះភ្លៀងទៅលើរដ្ឋជាច្រើន ចាប់តាំងពីថ្ងៃអាទិត្យ ទី១៣ ខែឧសភា មក។
ក្រៅពីមនុស្សស្លាប់ខាងលើនេះ មនុស្ស ប្រមាណជាង ៧០នាក់ផ្សេងទៀត ក៏បាន ទទួលរងរបួសធ្ងន់ និងស្រាលដោយសារ ព្យុះទាំងនេះផងដែរ ខណៈតំបន់ដែលបាន រងផលប៉ះពាល់រួមមាន រដ្ឋអ៊ុលតារប្រា ដែស (Uttar Pradesh), រដ្ឋវែសត៍ប៊ែង ហ្គាល់ (West Bengal), រដ្ឋអាន់ដ្រាប្រា ដែស (Andhra Pradesh), រដ្ឋ តេឡង់ ហ្គាណា (Telangana), និងរដ្ឋធានីញូវ ដេលី ចាប់តាំងតែពីព្យុះបានវាយប្រហារ មកលើរដ្ឋទាំងនេះ កាលពីល្ងាចថ្ងៃអាទិត្យ កន្លងទៅ ដោយបាន គាស់រំលើងដើម ឈើជាច្រើនដើម, ធ្វើឲ្យបង្គោលភ្លើងដួល រលំ និងបង្កភាពរាំងស្ទះដល់មធ្យោបាយធ្វើដំណើរនានា។
គួរជម្រាបថា កាលពីអំឡុងដើមខែ ឧសភានេះ មានមនុស្សយ៉ាងតិចចំនួន ១២៤នាក់ បានបាត់បង់ជីវិត និងជាង ៣០០នាក់ បានរងរបួសនៅក្នុងរដ្ឋចំនួន ៥ របស់ប្រទេសឥណ្ឌា ដោយសារតែព្យុះធូលី និងរន្ទះបាញ់៕ ម៉ែវ សាធី