ព័ត៌មានទាន់ហេតុការណ៍៖

គូបូតាបើកជាន់មីនតោនផ្ទុះស្លាប់អ្នកបើកបរម្នាក់

ចែករំលែក៖

ខេត្តព្រះវិហារៈ យ៉ាងហោចណាស់មនុស្សម្នាក់ បានបាត់បង់ជីវិតនិងត្រាក់ទ័រម៉ាក គូបូតា ខូចខាតយ៉ាងដំណំ ដោយសារត្រាក់ទ័រភ្ជួរដីកិនលើ គ្រាប់មីនតោន១គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាមកប់ក្នុងដី នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យផ្ទុះកក្រើក ។

សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វែន វួន ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិទួលជ័យ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង បច្ចុប្បន្នរស់នៅភូមិរុងរឿងពីរ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ច បន្តថា នៅវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃ ពុធ ២ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ជនរងគ្រោះបានបើកត្រាក់ទ័រម៉ាកគូបូតា លេខ៧០៤០ ទៅព្យួរដីនៅត្រង់ចំណុចខាងកើតវរសេនតូចលេខ ៣៩៣ ដែលមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្ទះ ស្រាប់តែកំពុងធ្វើការព្យួររាស់ក៏បានប៉ះជាមួយគ្រាប់មីនដែលកប់នៅក្នុងដី បណ្តាលឲ្យផ្ទុះស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នសាកសពរបស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕ សហការី


ចែករំលែក៖