ខេត្តកណ្តាល៖ មានបុរស់វ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ដីឥដ្ឋឃាត់ខ្លួនពីបទល្មើសរំលាភសេពសន្ធវៈ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង២៤.០០នាទីនៅក្នុងផ្ទះជនសង្ស័យស្ថិតនៅភូមិស្តៅកន្លែងឃំុដីឥដ្ឋ ស្រុកកៀនស្វាយ។
ជនរងគ្រោះមាន០២នាក់ទី១_ឈ្មោះណ.ត.ល.ហ ភេទស្រីអាយុ១០ឆ្នាំ ។ ទី២_ឈ្មោះណ.ត.ល ភេទស្រី អាយុ៦ឆ្នាំ ។ ចំណែកជនសង្ស័យឈ្មោះឌឹម សុខឿនហៅ គ្រួអឿន ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាជីតាបង្កើត ។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់បងប្អូនបានដេកនៅផ្ទះជាមួយជីតាហើយឪពុក ម្តាយរវល់នៅភ្នំពេញលុះពេលដល់ម៉ោងកើតហេតុខាងលើជនសង្ស័យត្រូវជាជីតាបានធ្វើសកម្មភាពចាប់រំលាភជនរងគ្រោះទី១ឈ្មោះណ.ត.ល.ហ បានស្រែកថា ឈឺណាស់ ហើយជនសង្ស័យបានប្រាប់ថា កុំមាត់ប្រយ័ត្នអញវ៉ៃរហូតបានសម្រេច និងហាមមិនឲ្យប្រាប់ម៉ែ បើហ៊ានប្រាប់អញកាត់ដៃកាត់ជើងង៉ែង ឲ្យដើរសំទានគេ និងចាប់រំលាភទាំង២នាក់បងប្អូនតែម្តង។
ក្រោយពីកើតហេតុជនរងគ្រោះត្រូវជាចៅបានប្រាប់ម្តាយឲ្យដឹងពីរឿងហេតុរួចមកម្តាយបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលដីឥដ្ឋឈានដល់ការចុះទៅឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំបន្ត ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនពិជាបានប្រព្រឹត្តសកម្មភាពចាប់រំលាភមកលើជនរងគ្រោះត្រូវជាចៅមែន។
លោកវរសេនីយ៍ត្រីវង សែអធិការ រងផ្នែកព្រហ្មទណ្ឌស្រុកបានឲ្យដឹងថា៖ ចំពោះជនសង្ស័យខាងលើនេះនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ សណ្តោស