ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖
«ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូលបួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ផ្ដើម នៅថ្ងៃព្រហស្បតិ៍ទី ១ ខែ រ៉ម៉ាឌន ឆ្នាំ ១៤៣៩ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែ ជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨។
ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់ទទួលបាននូវសេចក្កីសុខសប្បាយ ក្ដីមេត្តា ករុណាពីអល់ឡស់គ្រប់ៗគ្នា និង សុំអោយអល់ឡស់ទទួលយកនូវកុសលផលបុណ្យខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ ៕
សូមអរគុណ!»