ភ្នំពេញ: បុរសម្នាក់ងរបួសក្បាលធ្ងន់ ខណៈ ជិះម៉ូតូដឹកត្រី ជ្រុលទៅបុកនិងម៉ូតូកង់៣ពេញទំហឹង ត្រូវបានម៉ូតូកង់បីដឹកទៅមន្ទីរពេទ្យផងដែរ។ ហេតុការណ៍នេះនៅវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្បែររដ្នសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកលតហេតុ បានប្រាប់ឲ្យឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកគុបមូក ហុងដា c110 មួយគ្រឿង ពណ៍ក្រហមលាយស ស្លាកលេខ ភ្នំពេញ 1DB-5793 បានជិះដឹកត្រីក្នុងទិសដៅពីត្បូង ទៅជើងស្របទិសជាមួយម៉ូតូកង់៣មួយគ្រឿង ខណៈមកដល់ចំណុចកើតខាងលើ ស្រាប់តែម៉ូតូកង់៣បានបត់ឆ្វេង ក៏បានបុរសម្នាក់ជិះម៉ូតូម៉ាកគុបមូកដឹកត្រី ជ្រុលទៅបុកម៉ូតូកង់៣មួយគ្រឿងខាងលើ ពេញទំហឹង បណ្តាលឲ្យបុរសដែរម្ចាស់ម៉ូតូដឹកត្រី ដួលរងរបួសក្បាលរងរបួសធ្ងន់ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះបន្ទាន់ដឹកទៅទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ចំណែកអ្នកបើកម៉ូតូកង់៣មួយគ្រឿងបានបើករត់គេចបាត់សម្រោលតែមង្ត។
ក្រោយកើតហេតុម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ប្រគល់អោយទៅថៅកែរបស់ជនរងគ្រោះវិញផងដែរ ៕ ស រស្មី