ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ឧសភា ឆ្នាំ២០១៨ បានបើកវេទិកាសន្ទនា រវាងសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការសមាគមសហជីព និងសហគមន៍ ឲ្យទទួលបានភាពស្និតស្នាល រួមគ្នាគិត,រួមគ្នាដោះស្រាយ,រួមគ្នាអនុវត្ដ ដើម្បីកសាងសង្គមឲ្យទទួលបានការ រីកចម្រើនទៅថ្ងៃអនាគត ។
វេទិកានេះបានធ្វើឡើងនៅអគារ វិមាន សែនសុខ ស្ថិតក្នុងខណ្ឌសែន សុខ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ និងអង្គកាសង្គមស៊ីវិលជាច្រើនទៀត ដោយមានសមាជិកចូលរួម ប្រមាណជាង១០០០នាក់។
លោក គឹម រដ្ឋពិសិដ្ឋ ប្រធានសម្ព័ន្ធសង្គមស៊ីវិល បានបញ្ជាក់ឲ្យដឹងពីគោលបំណងថា៖ មូលហេតុដែលនាំឲ្យមានជាវេទិការសន្ទនារវាងវេទិការ សម្ព័ន្ធសង្គមស៊ីវិលជាមួយអង្គការ សមាគមសហជីព និងសហគមន៍ គឺដើម្បីបង្កើតអោយ មានភាពស្និតស្នាល រវាងសង្គមស៊ីវិល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និយាយគ្នាត្រង់ទៅត្រង់មក ក្នុងការដោះស្រាយបញ្ហានានា រួមគ្នាដោះ ស្រាយ រួមគ្នាគិត រួមគ្នាអនុវត្ដ ធ្វើយ៉ាងណាឲ្យ រាជធានីភ្នំពេញមានការអភិវឌ្ឍរីក ចំរើន ទៅថ្ងៃអនាគត ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការបើកឲ្យមានវេទិការនេះ ឡើង គឺដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន សង្កាត់ ,ខណ្ឌ ,ក្រុង បានដឹងពីការអនុវត្ដការងាររបស់អង្គការសង្គមស៊ីវិល ពាក់ព័ន្ធនានា នោះ ជួបការលំបាក់អ្វីខ្លះ ហើយអនុវត្ដបាន តាមច្បាប់ត្រឹមត្រូវហើយឬនៅ ។ ក្រោយពីទទួលបានសិទ្ធិ ពីរាជរដ្ឋាភិបាលបើកអាជីវកម្ម ហើយនោះ ។ បើទោះបីមានអង្គការ សង្គម ស៊ីវិលមួយចំនួន បាន ប្រតិបត្ដិការបម្រើឲ្យសង្គមបានល្អយ៉ាងណាហើយក្ដី ក៏នូវមានអង្គការសង្គមស៊ីវិលមួយចំនួនខ្លះទៀត នៅ មិនទាន់ គោរពនិងប្រតិបត្ដិការងាររបស់ខ្លួន ស្របតាម ច្បាប់ទម្លាប់នៅឡើយដែរ ។
លោក ឃួង ស្រេង បានបន្ដថា៖ ដូច្នេះហើយទើបថ្ងៃនេះ អាជ្ញាធររាជធានីភ្នំពេញ ផ្ដើមឲ្យមានវេទិការសន្ទនានេះឡើង ក្នុងគោលបំណង មួយទៀតនោះ គឺដើម្បីឲ្យ កែតម្រូវ ដម្រង់ទិស និយាយគ្នាត្រង់ទៅត្រង់មក ក្នុងការដោះស្រាយបញ្ហានានា រួមគ្នាដោះ ស្រាយ រួមគ្នាគិត រួមគ្នាអនុវត្ដ ធ្វើយ៉ាងណាឲ្យ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចំរើនទៅថ្ងៃអនាគត ជៀសវាង ចោទដាក់គ្នាទៅវិញទៅមក ៕ សំរិត