ព័ត៌មានទាន់ហេតុការណ៍៖

Rolls-Royce បញ្ចេញរថយន្តCullinanដែលអាចបើកបានគ្រប់ស្ថានភាពផ្លូវ

ចែករំលែក៖

ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានបញ្ចេញរថយន្តCullinanដែលជាប្រភេទរថយន្ត SUV អាចបើកបានគ្រប់ស្ថានភាពផ្លូវនិងជារថយន្តដែលគេ ទន្ទឹងចង់ធ្វើដំណើរទៅគ្រប់ទិសទីជាមួយនឹងរថយន្តប្រណីតបើកបរដ៏រលូនទោះស្ថិតលើផ្ទៃផ្លូវដ៏លំបាកបំផុតក៏ដោយ។

លោកPeter Schwarzenbauerប្រធានក្រុមហ៊ុនRolls-Royce និងជាសមាជិកក្រុមប្រឹក្សានាយកនៃសម្ព័ន្ធក្រុមហ៊ុនBMW Group លើកឡើងថា៖

“ការសម្ពោធរថយន្តRolls-Royce ម៉ូដែលថ្មីគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងឧស្សាហកម្មទំនិញប្រណីត។លោកថាពួកគេចង់បានរថយន្តប្រភេទថ្មីដែលអាចជូនដំណើរពួកគេទៅកាន់គ្រប់ទីកន្លែងដោយគ្មានដែនកំណត់ជាមួយនឹងភាពប្រណីតចុងក្រោយបំផុត។

លោកGiles Taylor នាយកផ្នែករចនាម៉ូតនៃក្រុមហ៊ុនរថយន្តRolls-Royceលើកឡើងថា“ចាប់តាំងពីដំបូងមកក្រុមរចនាម៉ូតបានចាត់ទុករថយន្តRolls-Royce ម៉ូដែលថ្មីស្រឡាងនេះជារថយន្តពិសេសពីគេនិងមានតួខ្ពស់។លោកថា”យើងដឹងហើយថាអតិថិជនទំនិញប្រណីតជាច្រើនចូលចិត្តកីឡាឬសកម្មភាពកម្សាន្តផ្សេងៗដែលតម្រូវឲ្យមានរថយន្តដែលអាចធ្វើដំណើរបានទៅគ្រប់ទិសទី។ដូច្នេះការរចនារបស់រថយន្តCullinanត្រូវសម្រេចឲ្យបាននូវអត្ថន័យនៃពាក្យថា” ការបើកបរដ៏រលូន”។“ពាក្យថារថយន្តSUV បច្ចុប្បន្នសំដៅលើរថយន្តដែលមានពីរផ្នែកសម្រាប់បើកបរលើដងផ្លូវធម្មតា។ប៉ុន្តែយើងបានស្រមៃឃើញរថយន្តតួខ្ពស់មានបីបំណែកដែលអាចធ្វើដំណើរលើគ្រប់ស្ថានភាពផ្លូវពិតៗជាមួយនឹងការរចនាប្លែកគេក៏ដូចជាសមត្ថភាពពេញលេញដែលអាចបំពេញតាមតម្រូវការផ្នែកដំណើរផ្សងព្រេងរបស់អតិថិជន”។

រថយន្តCullinanគឺជារថយន្តដែលមានការទន្ទឹងរង់ចាំចង់ឃើញជាទីបំផុតក្នុងឆ្នាំ២០១៨ហើយក៏ជារថយន្តRolls-Royce ដែលគេទន្ទឹងរង់ចាំចង់ឃើញខ្លាំងជាងគេបំផុត។វាក៏ជារថយន្តតួខ្ពស់ប្រើសម្រាប់គ្រប់ស្ថានភាពផ្លូវនិងជារថយន្តSUV កំពូលប្រណីតដែលអាចប្រើប្រាស់បានគ្រប់ស្ថានការណ៍សម្រាប់ជិះលក្ខណៈគ្រួសារសម្រាប់ការជិះកម្សាន្ត។វាគឺជារថយន្តRolls-Royce ម៉ូដែលទីពីរហើយដែលប្រើប្រាស់បច្ចេកវិទ្យា“ស្ថាបត្យកម្មប្រណីត” អាលុយមីញ៉ូមទាំងស្រុងហើយជារថយន្តSUV ដែលមានបច្ចេកវិទ្យាទំនើបបំផុតក្នុងពិភពលោកនិងបង្កើតឡើងក្នុងគោលបំណងជាក់លាក់។

Cullinanបានឆ្លងកាត់ការសាកល្បងបើកកម្ទេចចោលនៅទូទាំងពិភពលោកហើយជារថយន្តមានសមត្ថភាពមិនគួរឲ្យជឿដោយមានការអភិវឌ្ឍន៍នូវទស្សនទាន “ជិះលើកម្រាលព្រំទិព្វ” ។វាបានបំពាក់នូវគ្រឿងបែបBespoke ដែលត្រូវបានបង្កើតឡើងសម្រាប់របៀបរបបរស់នៅផ្សេងៗគ្នារបស់ម្ចាស់រថយន្តរាប់បញ្ចូលទាំងកន្លែងអង្គុយទស្សនាទេសភាពនិងសកម្មភាពកម្សាន្ត។ម៉ាស៊ីនរថយន្តRolls-Royce V12ទែរបូភ្លោះចំណុះ6.75លីត្របង្កើតបាននូវកម្លាំង563bhp/420kW និង850Nm/627lb ftនៃរង្វិលជុំម៉ាស៊ីន (torque) សម្រាប់ប្រព័ន្ធបង្វិលកង់ទាំងបួន (AWD) និងប្រព័ន្ធចង្កូតកង់ទាំងបួនដែលបង្កើតឡើងថ្មីដែលទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីជំនះលើឧបសគ្គគ្រប់បែបយ៉ាង៕ វឌ្ឍនា


ចែករំលែក៖