ព័ត៌មានទាន់ហេតុការណ៍៖

ខ្យល់កន្រ្តាក់រលំផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងនៅស្រុកសណ្ដាន់

ចែករំលែក៖

ខេត្តកំពងធំ៖ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ មានខ្យល់កន្រ្តាក់នៅភូមិជាំស្វាយ ឃុំ មានរិទ្ធ ស្រុក សណ្ដាន់ ខេត្តកំពង់ធំ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង។

១ ម្ចាស់ផ្ទះ ឈ្មោះ ឈឹម ពុត ភេទ ប្រុស អាយុ ២៥ឆ្នាំ និង ប្រពន្ធឈ្មោះ ភួង បុិម អាយុ ២៣ឆ្នាំ ខូចខាតដំបូងទាំងស្រុង ផ្ទះទំហំ ៦ម៉ែត្រគុណ៥ម៉ែត្រ ប្រក់ស័ង្កសី ។

២ ម្ចាស់ផ្ទះឈ្មោះ ប៊ុត តុល ភេទ ប្រុស អាយុ ៤៤ឆ្នាំ និង ប្រពន្ធឈ្មោះ ទីត ធីន អាយុ ៣៦ឆ្នាំ ខូចខាតដំបូលទាំងស្រុង ផ្ទះទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ ប្រក់ស័ង្កសី ។

៣ ម្ចាស់ផ្ទះឈ្មោះ កេី សុកិរី ភេទ ប្រុស អាយុ ៥១ឆ្នាំ និង ប្រពន្ធ ឈ្មោះ ព្រំ ពៅ អាយុ ៤០ឆ្នាំ ខូចខាតដំបូលតិចតួច ផ្ទះទំហំ ៦ម៉ែត្រ១១ម៉ែត្រ ប្រក់ស័ង្កសី ។

៤ ម្ចាស់ផ្ទះឈ្មោះ កង ឈិត ភេទ ប្រុស អាយុ ៦៥ឆ្នាំ និង ប្រពន្ធ ឈ្មោះ ស្រី ទៀប អាយុ ៦០ឆ្នាំ ខូចខាតដំបូលតិចតួច ផ្ទះទំហំ ៧ម៉ែត្រ៩ម៉ែត្រ ប្រក់សុីប្រូ ។

៥ ម្ចាស់ផ្ទះឈ្មោះ ម៉ៅ គុណ ភេទ ស្រី អាយុ ៥១ឆ្នាំ ខូចខាតដំបូលតិចតួច ផ្ទះទំហំ ៧ម៉ែត្រ៨ម៉ែត្រ ប្រក់សុីប្រូ ។

៦ ម្ចាស់ផ្ទះឈ្មោះ ទុំ តឿន ភេទ ស្រី អាយុ ៣៨ឆ្នាំ ខូចខាតដំបូលតិចតួចផ្ទះទំហំ ៥ម៉ែត្រ៦ម៉ែត្រ ប្រក់ស័ង្កសី ។

ករណីខាងលេីនេះមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ អាយុ ជិវិតមនុស្សនោះទេ៕ ប៊ុនរិទ្ធី


ចែករំលែក៖