ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសឆែកឆេរផ្ទះអតីត នាយករដ្ឋមន្ត្រីរឹបអូសទ្រព្យសម្បត្តិ

ចែករំលែក៖

ប៉ូលិសម៉ាឡេស៊ី បានរឹបអូសយកទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួនរបស់អតីត នាយករដ្ឋមន្ត្រីNajib Razak ពាក់ព័ន្ធនឹង ការលាងលុយខ្មៅ ។

សារព័ត៌មាន Channel news Asia បានផ្សាយថា ប៉ូលិស១២នាក់ប្រដាប់ ដោយអាវុធកាលពីយប់ថ្ងៃទី១៦ខែឧសភា បានចូលទៅកាន់ផ្ទះ អតីតនាយករដ្ឋ មន្ត្រីNajib នៅទីក្រុងគូឡាឡាំពួរ ក្រោយ ពេលលោកទៅបួងសួងនៅព្រះវិហារ ត្រឡប់មកវិញ។ការឆែកឆេរផ្ទះអតីតនាយករដ្ឋមន្ត្រីណាជីបធ្វើឡើងអស់រយៈពេល ៦ម៉ោង ក្រោយមកប៉ូលិសក៏បានបញ្ជូន ថង់ធំៗមួយចំនួនឡើងរថយន្ត។

មេធាវីរបស់អតីតនាយករដ្ឋមន្ត្រីលោក Harpal Singh Grewal បានបញ្ជាក់ថា «ការឆែកឆេរផ្ទះត្រូវបានធ្វើឡើងតាមច្បាប់ ប្រឆាំងការលាងលុយខ្មៅ ហើយក្រុម ប៉ូលិស រកមិនឃើញកំហុសដែលអាចចោទប្រកាន់បានឡើយ»។ នៅពេលដែលក្រុមអ្នកសារព័ត៌មានចោទសួរថា តើអតីតនាយករដ្ឋមន្ត្រីអាចត្រូវចាប់ខ្លួនដែរឬទេ ? មេធាវី ខាងលើបានបញ្ជាក់ថា គ្មានសញ្ញាណា មួយដែលក្រុមប៉ូលិស អាចចាប់ខ្លួនកូនក្តី របស់ខ្លួននោះឡើយ។

ក្រៅពីនេះ នៅមានប៉ូលិសជាច្រើន បាន បង្ហាញវត្តមាននៅក្នុង ភូមិគ្រឹះ របស់លោក Najib ស្ថិតនៅតំបន់ផ្សេងទៀត ក្នុងទី ក្រុងគូឡាឡាំពួរ ផងដែរ។

សម្ពន្ធមិត្តនយោបាយរបស់លោក Najib ត្រូវបរាជ័យនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៩ខែឧសភាកន្លងមក ។ ប៉ុន្មានថ្ងៃកន្លងមក នាយករដ្ឋមន្ត្រីវ័យ ៩២ឆ្នាំលោកMahathir Mohamad បាន ចេញបញ្ជាហាមប្រាមលោក Najib និង ភរិយាចេញទៅក្រៅប្រទេស ដើម្បីបើក ការស្រាវជ្រាវ។

នាយករដ្ឋមន្ត្រី Mahathir Mohamad បានបញ្ជាក់ថា លោកមានភស្តុតាងគ្រប់គ្រាន់ដើម្បីបើកការស្រាវជ្រាវ ទៅលើរឿងអាស្រូវធ្វើឲ្យបាត់បង់ថវិកាជាតិរាប់ពាន់លានដុល្លារអាមេរិក ក្នុងនោះមានមូលនិធិ ជាតិដែលលោកណាជីប បានបង្កើតឡើង គឺមូលនិធិ 1Malaysia Development Berhad ៕ ម៉ែវ សាធី

 


ចែករំលែក៖