ភ្នំពេញ ៖ យុវជនម្នាក់ទើបតែវ័យ១៧ឆ្នាំក្លាយជាអ្នកទោសស្នេហា ហើយត្រូវឪពុកម្តាយខាងស្រីប្តឹងនគរបាលឲ្យចាប់ខ្លួន ដោយចោទពីបទរួមរក្សលើអនីតិជនអាយុទើប១៣ឆ្នាំ ដោយសារតែពួកគេលេងហ្វេសប៊ុកស្គាល់គ្នាបាន៣ខែហើយ ខាងស្រីលង់ស្នេហ៍សម្តីផ្អែម វេចបង្វិចចេញពី ស្រុកមកជួបខាងប្រុស បាត់៣ថ្ងៃក្រោយទើបឪពុកម្តាយតាមស្វែងរកឃើញ ទើបប្តឹងនគរបាលឲ្យចាប់ខ្លួន កាលពីថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ កាលពីវេលាម៉ោងរំលងអធ្រាត្រនៅបន្ទប់ជួលក្នុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យុវជនជាប់ចោទឈ្មោះ សម ឧត្តម ហៅឌី អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៤២ ផ្លូវ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ចំណែកនារីរងគ្រោះ ឈ្មោះ ស អ ន អ រ ស អាយុទើប១៣ឆ្នាំ ជាអនីតិជន នៅខណ្ឌឫស្សីកែវ ។
តាមអាណាព្យាបាលក្មេងស្រីរងគ្រោះបានឲ្យដឹងថា កូនស្រីរបស់គាត់បានរត់ចេញពីផ្ទះបាត់កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ក្រុមគ្រួសារឆោឡោ ស្វែងតាមរក ទីបំផុតឆែករកតាមរយៈហ្វេសប៊ុក ទើបរកឃើញទីតាំងមកសង្ងំស្នាក់នៅជាមួយយុវជនម្នាក់ខាងលើហើយក៍ ប្តឹងនគរបាលឲ្យឃាត់ខ្លួនខាងប្រុសតែម្តង ។
យុវត្រូវចោទបានឆ្លើយសារភាពថា ពួកគេស្គាល់គ្នាតាមរយៈលេងហ្វេសប៊ុករយៈពេល៣ខែមកហើយ សុំស្នេហ៍ សុំស្រឡាញ់គ្នាតាមរយៈទំនាក់ទំនង សារអេឡិចត្រនិច ផ្អែមល្ហែមកាន់តែសុីជម្រៅ រហូតដល់យប់ថ្ងៃទី១៤ ខែឧសភា កន្លងមកនាងវិចបង្វិចរត់មកជួបគ្នា ចូលដេកក្នុងផ្ទះសំណាក់យុីហោ ស្កាយ នៅបានមួយយប់ បានទាំងរួមភេទ លុះដល់ថ្ងៃទី១៥ ខែឧសភា ទើបនាំគ្នាទៅជួលបន្ទប់ស្នាក់នៅរួមចួលគ្នា នឹកថាបានសុខក្សេមក្សាន្ត មកដល់យប់ចូលថ្ងៃទី១៨នេះ ឪពុកម្តាយខាងស្រីមកតាមរកឃើញនាំសមត្ថកិច្ចឲ្យចាប់ខ្លួនគេតែម្តង ។
បច្ចុប្បន្នយុវជនជាប់ចោទ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ និង ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ ៕ តុង សីហា