ព័ត៌មានទាន់ហេតុការណ៍៖

ទៅឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ទាល់តែស្អុយ ទើបប្រពន្ធតាមរកឃើញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបាត់ពីផ្ទះ បន្ទាប់ពីកាន់ដងឆក់ត្រី និងមានកូនអាគុយ ទៅជាមួយផងហើយបានរយៈពេល២ថ្ងៃក្រោយមកប្រពន្ធ និងអ្នកភូមិដើររក ទើបមានធុំក្លិនស្អុយក៨ដើររកតាមក្លិនស្រាប់តែប្រទះឃើញក្លាយជាសពនៅមាត់អូរ ក្នុងគុម្ពព្រៃកាលពីរសៀលថ្ងៃ ព្រហស្បតិ៍ ៣ កើត ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅចំណុច សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

នគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា សព មានឈ្មោះ រីន វណ្ណៈ ភេទប្រុស ៤៤ឆ្នាំ មុខរបរចាំចម្ការឲ្យគេ ស្នាក់នៅភូមិ ព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ស្រ្តីឈ្មោះ សោម សុភ័ណ្ឌ អាយុ៣៥ ជាប្រពន្ធសពបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា គាត់បានបាត់ប្តីតាំងពីថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១១ យប់ ដោយបានសុំគាត់ ជាប្រពន្ធចេញទៅឆក់ត្រី យកមកធ្វើម្ហូប។ រហូតដល់ព្រឹក មិនឃើញ ត្រឡប់ប់មកដល់ផ្ទះវិញ ហើយគាត់ក៏ពឹងអ្នកជិតខាង ដើររកតាមប្រឡាយ មាត់អូរស្ទឹងណា ដែលនៅម្ដុំក្បែរផ្ទះ តែរកមិនឃើញ។បន្ទាប់មករូបគាត់និងអ្នកភូមិដើររកចំនួន២ថ្ងៃ ដល់រោងចក្រផលិតស្រាបៀរថៃហ្គ័រ នៅតែមិនឃើញ លុះដល់រសៀលនេះក៏ដើរ រកជាមួយបងប្អូនអ្នកភូមិ មកដល់ចំណុចខាងលើក៏មានក្លិនស្អុយ ចេញពីមាត់ប្រឡាយ និងតាមអឺតមើលក្រោមគុម្ពព្រៃ រហូតស្រាប់តែឃើញប្ដីគាត់ស្លាប់ស្អុយបាត់ទៅហើយ ក៏ប្រញាប់ប្ដឹងទៅសមត្ថកិច្ចនគរបាលមូលដ្ឋាននិងនគរបាលជំនាញចុះមកធ្វើកោសល្យវិច័យ ។

តាមការបញ្ជាក់របស់លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅស្តីទី ឲ្យដឹងថា ឆ្លងតាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញគឺ ជនរងគ្រោះស្លាប់ដោយឆក់ត្រីភ្លាត់ស្នៀតដួលស្លាប់ឈ្លក់ទឹកដោយខ្លួនឯង ដោយមិនមែនជាអំពើឃាតកម្មនោះឡើយ ។

ក្រោយមកសមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ៕ សណ្តោស


ចែករំលែក៖