ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៊ីកោះហៅអតីតនាយករដ្ឋមន្ត្រី Razak សួរនាំ

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីប្រឆាំងអំពើពុករលួយ ដោយឲ្យដឹងថា គណៈកម្មការនេះបានកោះហៅអតីត នាយករដ្ឋមន្ត្រី Najib Razak ដើម្បីប្រកាសឲ្យដឹងពីការស្រាវជ្រាវពាក់ព័ន្ធនឹង មូលនិធិ រដ្ឋ 1Malaysia development Berhad ដែល ធ្វើឲ្យខាតបង់ថវិកាជាតិជាង ៣ពាន់លាន ដុល្លារអាមេរិក។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក ណាជីប នឹងត្រូវបង្ហាញខ្លួននៅមុខគណៈកម្មការប្រឆាំងអំពើពុករលួយ MACC នា ថ្ងៃទី២២ខែឧសភា ដើម្បីទទួលនូវសេចក្តី សម្រេច ពាក់ព័ន្ធហេតុការណ៍ខាងលើ។ ចំណែកអ្នកនាំពាក្យ អតីតនាយករដ្ឋមន្ត្រី មិនទាន់មានបទវិភាគអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។

ប្រភពព័ត៌មានបានឲ្យដឹងថា តាមឯក សារដែល MACC បានរកឃើញ គឺមាន ការបញ្ជូនប្រាក់ រហូតដល់ទៅ១០,៦លាន ដុល្លារ ពី SRC international ចូលទៅកាន់គណនីរបស់អតីតនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី១៨ខែឧសភា កម្លាំងប៉ូលិសប្រឆាំងអំពើពុករលួយបានឆែកឆេរផ្ទះលោក ណាជីប ដោយរកឃើញកេស វ៉ាលិសជាច្រើន។ ការឆែកឆេរផ្ទះ ធ្វើឡើង រយៈពេល ១ម៉ោង ដឹកនាំដោយ នាយក​ដ្ឋាន ស្រាវជ្រាវបទស្មើសពាណិជ្ជកម្ម CCID លោក Amar Singh ។មាន ប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយការឆែកឆេរ លោក Amar Singh បានបញ្ជាក់ថា ប៉ូលិសបានរកឃើញប្រអប់ និង កាបូប ម៉ាកថ្លៃៗរហូតដល់ទៅ ២៨៤ ឯណោះ។

នៅពេលដែលកម្លាំងប៉ូលិសត្រួតពិនិត្យ ឃើញមាន៧២វ៉ាលិស ផ្ទុកប្រាក់សុទ្ធ និងវត្ថុមានតម្លៃ។ តាមការលើកឡើង របស់ប្រធាននាយកដ្ឋានឃើញថាតម្លៃនៃ វត្ថុទាំងនោះ មិនទាន់អាចវាយតម្លៃបាន ឡើយ ដោយសារតែវាមានចំនួនច្រើន លើសលប់។ លោក Amar Singhបន្តទៀត ថា ការស្រាវជ្រាវខាងលើ មិនសំដៅទៅលើ បុគ្គលអតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ីនោះ ឡើយ គឺទៅលើមូលនិធិ 1Malaysia តែ ប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖