ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិឡាវម្នាក់គាំងបេះដូងលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់គាំងបេះដូងលង់ទឹកស្លាប់នៅវេលាម៉ោង១៨ និង ៣០នាទី ថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមាត់ទន្លេ កំពង់ទឹករបស់ឈ្មោះ សុផាត់ តែ ស្ថិតនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហត កៃ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ ទីលំនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
កម្លាំងជំនាញនៃអធិការដ្ឋានបានចុះដល់កន្លែងកេីតហេតុ ពិនិត្យសាកសព និងបានប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីផងដែរ ៕ ជីវ័ន្ត

ចែករំលែក៖